ព័ត៌មានអន្ដរជាតិ
មេទ័ពថៃ ចេញបញ្ជាឲ្យពង្រឹងសន្តិសុខខ្លាំងបំផុតនៅភាគខាងត្បូង អំឡុងថ្ងៃបោះឆ្នោត
ស្របពេលថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ មេទ័ពថៃ បានចេញបញ្ជាឲ្យពង្រឹងសន្តិសុខខ្លាំងបំផុតនៅតំបន់ភាគខាងត្បូង អំឡុងពេលបោះឆ្នោតដើម្បីធានាសុវត្ថិភាព។

បទបញ្ជានេះត្រូវបានដាក់ចេញដោយអគ្គសេនាធិការកងទ័ពជើងគោក Chaiyapruek Duangpraphat អំឡុងពេលចុះទៅពិនិត្យសភាពការណ៍នៅខេត្ត Pattani កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែកុម្ភៈឆ្នាំ២០២៦។
តាមការផ្សាយរបស់ Khaosod, លោក Chaiyapruek បានបញ្ជាឲ្យកងកម្លាំងទាំងអស់ ត្រូវរៀបចំផែនការសន្តិសុខឲ្យបានតឹងរ៉ឹងបំផុតនៅតាមបណ្តាខេត្តជាប់ព្រំដែនភាគខាងត្បូង ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលបោះឆ្នោត នៅថ្ងៃអាទិត្យទី៨ខាងមុខ។
បញ្ជានេះកើតឡើងស្របពេលភាគខាងត្បូងប្រទេសថៃ កើតមានការវាយប្រហាររាល់ថ្ងៃជាពិសេសការបំផ្ទុះគ្រាប់បែក ដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសបន្តបន្ទាប់។

ក្នុងហេតុការណ៍ចុងក្រោយបំផុត មនុស្សម្នាក់ត្រូវបាត់បង់ជីវិត ដោយការបំផ្ទុះគ្រាប់បែកនៅស្រុក Muang ខេត្ត Yala ដែលគេដឹងថា ជាស្នាដៃរបស់ក្រុមបះបោរផ្តាច់ខ្លួន។
ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ គឺជាជម្លោះដែលកើតឡើងនៅក្នុងខេត្តចំនួន៤គឺ Narathiwat, Pattani, Yala និង Songkhla។ ជម្លោះនេះអូសបន្លាយពេលអស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ចេញពីប្រវត្តិសាស្ត្រនយោបាយនិងសាសនា។
យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


