ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកទៀតហើយនៅភាគខាងត្បូងថៃ បណ្តាលឲ្យមនុស្សស្លាប់
ភាគខាងត្បូងប្រទេសថៃ នៅតែបន្តរងការវាយប្រហារ ដោយកើតមានហេតុការណ៍បំផ្ទុះគ្រាប់បែកទៀតហើយ ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី៣ខែកុម្ភៈឆ្នាំ២០២៦, ហេតុការណ៍កើតឡើងនៅស្រុក Muang ខេត្ត Yala ដែលជាស្នាដៃរបស់ក្រុមបះបោរផ្តាច់ខ្លួន។
ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យនៃបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (Isoc) បានឲ្យដឹងថា សកម្មប្រយុទ្ធមួយក្រុមមានគ្នា៣-៤នាក់ បានធ្វើការបំផ្ទុះគ្រាប់បែកនៅក្នុងផ្ទះ ហើយក្រោយកើតហេតុ ពួកគេក៏នាំគ្នារត់ចូលព្រៃបាត់។
ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ គឺជាជម្លោះដែលកើតឡើងនៅក្នុងខេត្តចំនួន៤គឺ Narathiwat, Pattani, Yala និង Songkhla។
ជម្លោះនេះអូសបន្លាយពេលអស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ចេញពីប្រវត្តិសាស្ត្រនយោបាយនិងសាសនា។ ជម្លោះនេះមិនមែនជាសង្គ្រាមប្រយុទ្ធដោយផ្ទាល់ទេ ប៉ុន្តែជាការវាយប្រហារតាមបែបទ័ពព្រៃ ដោយក្រុមឧទ្ទាមបានប្រើប្រាស់វិធីសាស្រ្តផ្សេងៗដូចជាការបំផ្ទុះគ្រាប់បែកកំណត់គោលដៅលើយោធា នគរបាល និងស៊ីវិល ព្រមទាំងការបាញ់ប្រហារនិងការដុតទីកន្លែងសាធារណៈ រោងចក្រ និងសាលារៀន។
យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


