ព័ត៌មានអន្ដរជាតិ
UN កំពុងរង់ចាំមើលថា តើអាមេរិកនឹងសងបំណុលជិត៤ពាន់លានដុល្លារនៅពេលណា
ខណៈដែលអង្គការសហប្រជាជាតិ (UN) កំពុងឈរនៅមាត់ជ្រោះនៃអ្វីដែលអគ្គលេខាធិការ លោក Antonio Guterres ហៅថា «ការដួលរលំហិរញ្ញវត្ថុដែលមិនអាចជៀសបាន» ពិភពលោកទាំងមូលកំពុងផ្តោតការចាប់អារម្មណ៍លើទីក្រុងវ៉ាស៊ីនតោន ដើម្បីរង់ចាំមើលថាតើការសន្យាសងបំណុលរាប់ពាន់លានដុល្លារនឹងក្លាយជាការពិតដែរឬទេ។

តាមការចុះផ្សាយរបស់ AP នាថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៦ ដោយសារអាមេរិកជំពាក់បំណុលរហូតដល់៩៥%នៃថវិកាប្រតិបត្តិការសរុបរបស់ UN អង្គការនេះបានព្រមានថា ខ្លួនអាចនឹងអស់សាច់ប្រាក់សម្រាប់ដំណើរការនៅត្រឹមខែកក្កដាខាងមុខ។ បន្ទាប់ពីការផ្អាកផ្តល់ថវិកាទាំងស្រុងក្នុងឆ្នាំ២០២៥ រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាផ្លាស់ប្តូរ ដោយឯកអគ្គរដ្ឋទូត Mike Waltz បានសន្យាថានឹងធ្វើការបង់ប្រាក់ «ក្នុងចំនួនដ៏ច្រើន» ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់ដឹងច្បាស់ក៏ដោយ។
ឱនភាពហិរញ្ញវត្ថុនេះមានទំហំធំធេងណាស់៖ បច្ចុប្បន្នសហរដ្ឋអាមេរិកជំពាក់ប្រហែល ២,២ពាន់លានដុល្លារសម្រាប់កញ្ចប់ថវិកាប្រតិបត្តិការទូទៅ និង ១,៨ពាន់លានដុល្លារទៀតសម្រាប់បេសកកម្មរក្សាសន្តិភាពជុំវិញពិភពលោក។ ប្រទេសជិត៦០បានបង់ភាគទានប្រចាំឆ្នាំរបស់ពួកគេត្រឹមថ្ងៃទី៨ខែកុម្ភៈ នៅឡើយអាមេរិកដែលជាកូនបំណុលធំជាងគេ។ បើប្រៀបធៀបទៅ ប្រទេសវ៉េណេស៊ុយអេឡាដែលជាប់លេខពីរក្នុងបញ្ជីអ្នកជំពាក់បំណុល មានចំនួនត្រឹមតែ៣៨លានដុល្លារប៉ុណ្ណោះ ប៉ុន្តែចំនួននេះបានធ្វើឲ្យប្រទេសអាមេរិកខាងត្បូងមួយនេះបាត់បង់សិទ្ធិបោះឆ្នោតនៅក្នុងមហាសន្និបាតរួចទៅហើយ។
សម្រាប់អង្គការសហប្រជាជាតិ នេះមិនមែនគ្រាន់តែជាបញ្ហាបញ្ជីស្នាមនោះទេ ប៉ុន្តែវាគឺជាការតស៊ូដើម្បីរស់។ លោក Guterres កំពុងជំរុញឲ្យមានការកែទម្រង់ច្បាប់ហិរញ្ញវត្ថុដើម្បីបង្ការការបិទទ្វារទាំងស្រុង ទោះបីជាអាមេរិកធ្លាប់បានដកខ្លួនចេញពីទីភ្នាក់ងារនានាដូចជា WHO និង UNESCO ក៏ដោយ។ ខណៈដែលមន្ត្រី UN បន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបេសកកម្មអាមេរិក សហគមន៍អន្តរជាតិបានត្រឹមតែរង់ចាំមើលថាតើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកមួយនេះ នឹងសងបំណុលរបស់ខ្លួន ឬទុកឲ្យអង្គការពិភពលោកមួយនេះដួលរលំ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


