ព័ត៌មានអន្ដរជាតិ
គណៈកម្មការបោះឆ្នោតឥណ្ឌា នៅអនុញ្ញាតឲ្យជួបជុំមនុស្ស ៥០០ នាក់ ទាំងកូវីដ-១៩ កំពុងវាយប្រហារខ្លាំង
គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌា (EC) កាលពីថ្ងៃព្រហស្បតិ៍បានហាមការដង្ហែ ការជួបជុំលក្ខណៈរថយន្ត និងការជួបជុំជាសាធារណៈដែលមានមនុស្សច្រើនជាង៥០០នាក់រដ្ឋ West Bengal ដោយកត់សំគាល់ថា គណបក្សនយោបាយ និងបេក្ខជន ក៏ដូចជាអ្នកគាំទ្រមិនបានប្រកាន់ភ្ជាប់នូវវិធានការការពារកូវីដ-១៩គ្រប់គ្រាន់ឡើយកំឡុងពេលយុទ្ធនាការណ៍ឃោសនា។

គណៈកម្មការបាននិយាយថា ការអនុញ្ញាតពីមុននូវព្រឹត្តិការណ៍បែបនេះត្រូវបានដកចេញ។ សារាចរណ៍ណែនាំនេះបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីតុលាការជាន់ខ្ពស់ Calcutta High Court បានពិនិត្យឃើញថា គណកម្មការរៀបចំការបោះឆ្នោតមិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីធានាឲ្យបាននូវគណបក្សនយោបាយនានាគោរពតាមវិធានការសមរម្យដើម្បីការពារកូវីដ-១៩កំឡុងពេលការផ្ទុះឡើងលើកទីពីរដ៏ធ្ងន់ធ្ងរឡើយ។
ប្រធានតុលាការយុត្តិធម៌លោក Arijit Banerjee និយាយថា ៖«យើងមិនអាចសម្របសម្រួលចំពោះការពិតថា គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌាមិនអាចធ្វើបច្ចុប្បន្នភាពដល់ពួកយើងបាននូវអ្វីដែលជាចំណាត់ការនៃការអនុវត្តតាមសារាចរណ៍ដែលបានណែនាំនោះ»។
តុលាការបាននិយាយថា ៖«ការចេញសារាចរណ៍ និងការជួបជុំដោយខ្លួនពួកគេផ្ទាល់មិនមែនជាការទទួលខុសត្រូវរបស់គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌាឡើយ ដោយសារតែការអនុវត្តមិនត្រឹមតែជាអំណាច និងជាសិទ្ធិអំណាចស្ថិតក្រោមច្បាប់តំណាងឲ្យប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែជាការជឿទុកចិត្តដែលឥរិយាបថឥណ្ឌាមានគ្រប់គ្រាន់ដើម្បីអនុវត្តឆ្ពោះទៅរកយន្តការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យដោយប្រើប្រាសបរិក្ខាចាំបាច់ សូម្បីតែកំឡុងពេលមានជំងឺរាតត្បាត»។

នៅរដ្ឋ West Bengal មានករណីឆ្លងកូវីដ-១៩ថ្មីជាប់កំណត់ត្រាមួយគឺ១១៩៤៨នាក់ត្រឹមតែរយៈពេល២៤ម៉ោងចុងក្រោយគិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ម្សិលមិញ និងស្លាប់៦៦នាក់។ នេះបើតាមរបាយការណ៍រដ្ឋាភិបាលប្រចាំថ្ងៃ។
ពេលអ្នកសារព័ត៌មានក្នុងស្រុកសួរថា ហេតុអ្វីបានជាអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនរហូតដល់៥០០នាក់ទៀត ទាំងនៅពេលកំពុងឆ្លងខ្លាំង? គណៈកម្មការរៀបចំការបោះឆ្នោតបានឆ្លើយថា ៖«យើងមិនអាចចេញបំរាមបិទទាំងស្រុងទេ ពីព្រោះមនុស្សនៅក្នុងរដ្ឋមានសេរីភាពដើរហើរបាន សូម្បីតែថ្ងៃនេះ»។
មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថា ៖«ការកំណត់មនុស្សជួបជុំត្រឹម៥០០នាក់នឹងជំរុញឲ្យគណបក្សនយោបាយធ្វើការជួបជុំតាមការជាក់ស្តែងដែលអាចបំបែកទៅការជួបជុំតូចៗ ដើម្បីកុំឲ្យមានការជួបជុំមនុស្សរាប់រាយនាក់នៅកន្លែងតែមួយ»។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌាបានកំពុងតស៊ូប្រយុទ្ធប្រឆាំងការរាតត្បាតកូវីដ-១៩ធ្ងន់ធ្ងរបំផុតប៉ុន្មានខែចុងក្រោយនេះ ខណៈមន្ទីរពេទ្យទូទាំងប្រទេសបានកំពុងខ្វះខាតបរិក្ខាដូចជាអ៊ុកស៊ីសែន និងគ្រែជាដើម។ អ្នកជំងឺកូវីដ-១៩ជាច្រើនបានកំពុងរង់ចាំគ្រែទាំងនៅក្នុង និងក្រៅមន្ទីរពេទ្យ ហើយមានអ្នកស្លាប់កំពុងរង់ចាំថែមទៀត។

ការឆ្លងហក់ឡើងប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាមានចំនួន ៣១៤ ៨៣៥នាក់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះដែលបានបំបែកកំណត់ត្រាឆ្លងច្រើនបំផុតក្នុងមួយថ្ងៃនៅសហរដ្ឋអាមេរិកដែលមានចំនួន ២៩៧ ៤៣០នាក់កាលពីខែមករា។
នៅពេលដែលកំពុងធ្ងន់ធ្ងរដោយកូវីដ-១៩ ប្រទេសបានកំពុងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតដែលមានការជួបជុំមនុស្សច្រើន ហើយខ្វះវិធានការការពារដែលប្រឈមនឹងករណីឆ្លងកាន់តែអាក្រក់ឡើង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ indianexpress
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


