Connect with us

ព័ត៌មានអន្ដរជាតិ

លោក Khamenei អួត​ពី​សមត្ថភាព​អ៊ីរ៉ង់​ថា​អាច​ពន្លិច​នាវា​ចម្បាំង​អាមេរិកដល់​បាត​សមុទ្រ​

បានផុស

នៅ

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានចេញការព្រមានដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយកាលពីថ្ងៃអង្គារ ដោយប្រកាសថា សូម្បីតែនាវាចម្បាំងអាមេរិកដែលខ្លាំងពូកែបំផុត ក៏នៅតែមានចំណុចខ្សោយ ហើយអាចរងការវាយប្រហាររហូតដល់លិចបានដែរ។

លោក Ayatollah Ali Khamenei (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Washington Times ថ្លែងទៅកាន់​ក្រុម​មនុស្សក្នុងទីក្រុង Tabriz កាល​ពីថ្ងៃទី​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ លោក Khamenei បានទទួលស្គាល់ពីអានុភាពដ៏មហិមានៃ​នា​វាចម្បាំង​អាមេរិក​ ដូចជា USS Abraham Lincoln ដែលជានាវាផ្ទុកយន្តហោះកំពុងឈរជើងនៅឆ្នេរសមុទ្រអូម៉ង់។ យ៉ាង​ណា​មិញ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មានអាវុធដែលអាចបញ្ជូននាវាទាំងនោះ«ទៅបាតសមុទ្រ»បាន។ សម្តីដ៏ម៉ឺងម៉ាត់នេះ គឺជាការតតាំងដោយផ្ទាល់ទៅនឹងការអួតអាងនាពេលថ្មីៗរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អំពី​កងនាវា (Armada) របស់អាមេរិក និងឋានៈជាកងទ័ពដែលខ្លាំងបំផុតក្នុងលោក។

បច្ចុប្បន្ន នាវាចម្បាំងអាមេរិកជិត​១២​គ្រឿងកំពុងប្រមូលផ្តុំនៅជិតដែនទឹកអ៊ីរ៉ង់ ហើយ​ការ​​ព្រមាន​របស់​លោក Khamenei កើត​ឡើង​ចំពេលដែលអ្នកចរចានុយក្លេអ៊ែរកំពុងជួបពិភាក្សា​គ្នា​នៅទីក្រុងហ្សឺណែវ។ លោក Khamenei ក៏បានឆ្លៀតឱកាសលើកឡើងពីភាពរឹងមាំនៃសាធារណរដ្ឋអ៊ីស្លាម ក្នុងរយៈពេលជិត៥០​ឆ្នាំមកនេះ ដែល​អាច​រស់រានមានជីវិតយូរជាងរដ្ឋបាលអាមេរិកគ្រប់ជំនាន់តាំងពីឆ្នាំ១៩៧៨ ហើយលោកបានប្តេជ្ញាថា យុទ្ធនាការដាក់សម្ពាធបច្ចុប្បន្នរបស់លោកត្រាំ នឹងមិនទទួលបានជោគជ័យជាងអ្នកកាន់តំណែងមុនៗនោះឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម