ព័ត៌មានអន្ដរជាតិ
អាមេរិកផ្តល់ប្រាក់១៦០លានដុល្លារឲ្យ UN ក្នុងចំណោមទឹកប្រាក់៤ប៊ីលានដែលជំពាក់
អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានសងប្រាក់ប្រហែល ១៦០លានដុល្លារ ក្នុងចំណោមប្រាក់សរុបជាង ៤ប៊ីលានដុល្លារ ដែលជំពាក់អង្គការសហប្រជាជាតិ ខណៈប្រធានាធិបតី លោក ដូណាល់ ត្រាំ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» ដែលលោកបង្កើតឡើងនៅថ្ងៃទី១៩ ខែកុម្ភៈក្នុងក្រុងវ៉ាស៊ីនតោន។

អ្នកនាំពាក្យអង្គការសហប្រជាជាតិលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កាលពីសប្តាហ៍មុន យើងបានទទួលប្រាក់ប្រហែល ១៦០ លានដុល្លារពីសហរដ្ឋអាមេរិកជាការទូទាត់មួយផ្នែកនៃបំណុលកន្លងមក សម្រាប់ថវិកាទូទៅរបស់អង្គការសហប្រជាជាតិ»។
លោក ដូណាល់ ត្រាំ បានលើកឡើងអំឡុងពេលថ្លែងសុន្ទរកថារបស់ខ្លួនក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ថវិកាដល់អង្គការសហប្រជាជាតិដើម្បីពង្រឹងភាពជាម្ចាស់ការរបស់ពួកគេ។
គួរឲ្យដឹងថា សហរដ្ឋអាមេរិកគឺជាប្រទេសផ្តល់មូលនិធីធំបំផុតសម្រាប់ថវិការបស់អង្គការសហប្រជាជាតិ ប៉ុន្តែរដ្ឋបាលលោក ដូណាល់ ត្រាំ បានបដិសេធមិនធ្វើការទូទាត់ចំពោះថវិកាទូទៅ និងថវិកាដើម្បីរក្សាសន្តិភាព ជាពិសេសកាត់បន្ថយមូលនិធិស្ម័គ្រចិត្តដល់ភ្នាក់ងារអង្គការសហប្រជាជាតិជាមួយនឹងថវិកាផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។
ក្នុងរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នេះដែរ ទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើន ដែលធ្វើឲ្យស្ថាប័នកំពូលនេះកាន់តែធ្លាក់ចុះឥទ្ធិពលក្នុងដំណោះស្រាយជម្លោះអន្តរជាតិនាពេលបច្ចុប្បន្ន។
លើសពីនេះ មន្ត្រីអង្គការសហប្រជាជាតិឱ្យដឹងថា សហរដ្ឋអាមេរិកជំពាក់ប្រាក់ចំនួន ២.១៩ ប៊ីលានដុល្លារសម្រាប់ថវិកាទូទៅរបស់អង្គការសហប្រជាជាតិ គិតត្រឹមដើមខែកុម្ភៈ ច្រើនជាង៩៥ភាគរយ នៃចំនួនសរុបដែលជំពាក់ដោយប្រទេសនានានៅទូទាំងពិភពលោក។ លើសពីនេះ សហរដ្ឋអាមេរិកក៏ជំពាក់ប្រាក់ចំនួន ២.៤ ប៊ីលានដុល្លារផ្សេងទៀត សម្រាប់បេសកកម្មរក្សាសន្តិភាពបច្ចុប្បន្ន និងអតីតកាល រួមទាំង ៤៣.៦លានដុល្លារ សម្រាប់ប្រព័ន្ធតុលាការអង្គការសហប្រជាជាតិផងដែរ។
យ៉ាងណាមិញ លោក ដូណាល់ ត្រាំ មានប្រសាសន៍អំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពថា៖ «យើងនឹងជួយពួកគេ (អង្គការសហប្រជាជាតិ) ខាងផ្នែកហិរញ្ញវត្ថុ ហើយយើងនឹងធ្វើឱ្យប្រាកដថា អង្គការសហប្រជាជាតិអាចដំណើរការបានបាន»។
លោក ត្រាំ បន្តថា៖ «ខ្ញុំគិតថាអង្គការសហប្រជាជាតិមានសក្តានុពលដ៏អស្ចារ្យ សក្តានុពលដ៏អស្ចារ្យមែនទែន។ ប៉ុន្តែវាមិនទាន់អាចសម្រេចបាននូវសក្តានុពលនោះទេ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


