Connect with us

ព័ត៌មានអន្ដរជាតិ

ស្វែង​យល់​ពីស្ថាន​ភាព​វ៉ាក់​សាំង​កូវីដ​-​១៩​ និង​ឈាមកក​នៅអាមេរិក

បានផុស

នៅ

ឪពុក​ម្តាយ​របស់នាង Nevada អាយុ​១៨​ឆ្នាំ​និយាយ​ថា កូន​ស្រី​របស់​ពួក​គាត់​​កើត​មាន​ការ​ធូរ​ស្រាល​បន្តិច​ៗ​ម្តង​ បន្ទាប់​ពី​កើត​មាន​អាការ​ប្រកាច​នៅ​ក្នុង​ខែ​នេះ។

គ្រួសារ​របស់​នាង​ Emma Burkey​ បាន​និយាយ​ថា កូន​ស្រី​បាន​វះ​កាត់​៣​ដង​ពាក់​ព័ន្ធ​នឹង​ឈាម​កក។ នាង​ចាប់​​ផ្តើម​មាន​អារម្មណ៍​ឈឺ​ប្រហែល​ជា​មួយ​សប្តាហ៍ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង Johnson & Johnson ដូស​ទី​១។

នាង Burkey ស្ថិត​ក្នុង​ចំណោម​ស្ត្រី​វ័យ​ក្មេង​៦​នាក់​ដែល​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ការពារ​ជំងឺ​ឆ្លង (CDC) បាន​ដក​ស្រង់​សំដី​កាល​ពី​ចុង​សប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង​៧.៥​លាន​ដូស​ត្រូវ​បាន​ចាក់ ទី​ភ្នាក់​ងារ​និយាយ​ថា ស្ត្រី​បួន​ដប់​នាក់​​អាយុ​ពី​១៨​ឆ្នាំ​ទៅ​៤៨​ឆ្នាំ​បាន​វិវត្ត​ទៅ​ជា​ប្រភេទ​ឈាម​កក​ដ៏​កម្រ។ ដំណក​ឈាម​កក​ដែល​អាច​កើត​មាន​នៅ​ខួរ​ក្បាល ឬ​ពោះ​ជា​មួយ​នឹង​កម្រិត​ឈាម​គ្រោង​ឆ្អឹង​គឺ​កកម្រ​មាន​ណាស់។

នៅ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មេសា​ របស់​ក្រុម​អ្នក​ឆ្លើយ​តប​កូវីដ-១៩​របស់​សេតវិមាន នាយក CDC លោក Rochelle Wallensky និយាយ​ថា អ្នក​វិទ្យាសាស្ត្រ​កំពុង​ស៊ើប​អង្កេត​ពី​ករណី​ផ្សេង​តិច​តូច​ទៀត​ដើម្បី​ស្វែង​​យល់​​ពី​អ្វី​ដែល​ពាក់​ព័ន្ធ​គ្នា។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ការ​ផ្អាក​វ៉ាក់សាំង Johnson & Johnson ឈាន​ចូល​សប្តាហ៍​ទី​២ហើយ។ អ្នក​ជំនាញ​​មួយ​ចំនួន​ព្រួយ​បារម្ភថា ការ​​ផ្អាក​យូរ​អាច​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​របស់​សាធារណ​ជន​។

លោក​វេជ្ជបណ្ឌិត William Schaffner អ្នក​ជំនាញ​ជំងឺ​ឆ្លង​នៅសាកល​វិទ្យាល័យ​ Vanderbilt University ក្នុង​ទី​កក្រុង​ Nashville និង​អ្នក​ពិគ្រោះ​យោបល់​ម្នាក់​នៅ CDC បាន​និយាយ​ថា ការ​ផ្អាក​គឺ​ជា​សត្តុតាង​ដែល​បញ្ជាក់​ថា ប្រព័ន្ធ​កំពុង​ដំណើរ​ការ។

លោក​ថា ៖«នៅ​អាមេរិក យើង​មាន​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​​សុវត្ថិភាព​វ៉ាក់សាំង​ល្អ​បំផុត​ក្នុង​លោក។ វាដូច​ជា​រើស​ម្ជុល​១​​ពី​ក្នុង​មហាសាគរ គឺ​ជា​បាតុភូត​​មិន​ធម្មតា​ដែល​កើត​មាន​ម្តង​រាល់​វ៉ាក់សាំង​រាប់​លាន​ដូស​ដែល​បាន​ចាក់»។

«ករណី​ទាំង​នោះ​ត្រូវ​បាន​ត្រូត​ពិនិត្យ​បន្ទាន់ ធ្វើ​ការ​វិភាគ និង​មាន​កិច្ច​ប្រជុំ​បន្ទាន់​នៅ CDC។ គណៈកម្មាធិការ​បាន​ផ្អាក ខណៈ​ពួក​គាត់​កំពុង​ប្រមូល​ទិន្នន័យ។ មិន​មាន​ថ្នាំ ឬ​វ៉ាក់សាំង​ណា​មួយ​ដែល​គ្មាន​ផល​ប៉ះ​ពាល់​ម្តង​ម្កាល​នោះ​ទេ»។ លោក​បាន​បញ្ជាក់។

ប្រការ​កើត​ឡើង​ដ៏​កម្រ​

ឈាម​កក​ដ៏​កម្រ​ត្រូវ​បាន​កត់​​ត្រា​ទុក​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​ចាក់វ៉ាក់សាំង AstraZeneca រួច។

ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Oxford បង្ហាញ​ថា ឈាម​កក​បាន​កើត​ឡើង​​ប្រហែល​​៥​នាក់​ក្នុង​ចំណោម​មនុស្ស​១​លាន​នាក់ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​លើក​ទី​១​រួច។

វ៉ាក់សាំង​នេះ​ប្រើបច្ចេកទសភ្នាក់​ងារ​បង្ការ​ចម្លង​ដែល​ស្រដៀង​ទៅ​​នឹង​វ៉ាក់សាំង Johnson & Johnson ប៉ុន្តែ​វា​មិន​ត្រូវ​បាន​បញ្ជាក់សម្រាប់​ការ​ប្រើ​ប្រាស់​នៅ​អាមេរិក​ឡើយ។

កា​រសិក្សារបស់ Oxford ក៏​បាន​រក​ឃើញ​ថា ការ​ឆ្លង​កូវីដ-១៩​ក៏​កម្រ​ឲ្យ​កើត​មាន​ហានិភ័យ​នៃ​ឈាម​កក​ណាស់។ នៅ​ក្នុង​មនុស្ស​ជាង​​៥០​ម៉ឺន​នាក់​ដែល​បាន​ឆ្លង​កូវីដ-១៩ ករណី​ឈាម​កក​បាន​កើត​ឡើង​គឺ​៣៩​នាក់​ក្នុង​ចំណោម​មនុស្ស​១​លាន​នាក់។

តើ​ពួក​គេ​បង្ហាញ​ខ្លួន​នៅ​កន្លែង​ណា?

អ្នក​ស្រី​វេជ្ជបណ្ឌិត Jean  M. Connors សហ​សាស្ត្រាចារ្យវេជ្ជសាស្ត្រ​នៅ​ឈាម​កករបស់មន្ទីរ​ពេទ្យ​ស្ត្រី​នៅ​ទី​ក្រុងម៉ាហ្សាជូសេត និយាយ​ថា ៖«អាស្រ័យ​លើ​ការ​សិក្សា​ពី​រោគ​រាតត្បាត​​ដែល​ធ្វើ មនុស្ស​២​ទៅ​៥​នាក់​ក្នុង​ចំណោម​មនុស្ស​១​លាន​នាក់​នឹង​មាន​ជំងឺ​ប្រហោង​ឆ្អឹង​»។

អ្នក​ស្រី​ថា ៖«ខ្ញុំ​ឃើញ​ពួក​វា​នៅ​ក្នុង​ស្រី​វ័យ​ក្មេង​ដែលប្រើ​ថ្នាំ​ពន្យារ​កំណើត អ្នក​ដែល​ធ្លាប់​វះ​កាត់​ឆ្អឹង​ខ្នង មនុស្ស​ដែល​មាន​ជំងឺ​ឆ្លង​ធ្ងន់​ធ្ងរ»។

CDC លើកឡើង​ថា មិន​មាន​របាយការណ៍​ណា​មួយ​នៃ​ឈាម​កកក្នុង​ចំណោម​វ៉ាក់សាំង​ Pfizer និង Moderna ចំនួន១៨០​លាន​ដូស​ដែ​ល​ត្រូវ​បាន​ចាក់​នៅ​អាមេរិក​តាំង​ពីថ្ងៃ​ទី​​១៣ ខែ​មេសា​មក។

តើ​មាន​មូលហេតុ​អ្វី?

ក្រុម The New England Journal of Medicine បាន​ចេញ​ផ្សសាយ​លិខិត​មួយ​កាល​ពី​សប្តាហ៍​មុន​នេះ​ពី​វ៉ាក់សាំង Johnson & Johnson ដែល​ក្រុម​ហ៊ុន​និយាយ​ថា មិន​មាន​អំណះ​អំណាង​គ្រប់​គ្រាន់​ដើម្បីភ្ជាប់​ពី​វ៉ាក់សាំង​របស់​ខ្លួន​ជា​មួយ​នឹង​ករណី​ឈាម​កក​ដ៏​កម្រ​ទេ។

លិខិត​បាន​លើក​ឡើង​ថា មាន​ករណី​មួយ​បាន​កើត​ឡើង​កំឡុង​ពេល​ការ​សាក​ល្បង​គ្លីនិក​លើ​មនុស្ស​ជាង​៧៥​ពាន់​នាក់។ វា​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​​ធ្វើ​ការ​ស៊ើប​អង្កេត និង​រក​ឃឃើញ​ថា មនុស្ស​ម្នាក់​ដែល​កើត​មាន​អាការៈ​នោះ​មានអង់ទីគ័រ​ប្រឆាំង​នឹង​កត្តា​ផ្លាតូស(platelet)។

ទន្ទឹម​ជា​មួយ​គ្នា មន្ត្រី​សុខាភិបាល​រដ្ឋសហព័ន្ធ​កំពុង​ប្រមូល​ទិន្នន័យ​ដើម្បី​រក​មូលហេតុ​នៃ​ករណី​ឈាម​ដ៏​កម្រ​ពាក់​ព័ន្ធ​នឹង​វ៉ាក់សាំង។

អ្នក​ស្រី Connors ឲ្យ​ដឹង​ថា ៖«ខ្ញុំ​ត្រូវ​តែ​និយាយ​ថា វា​គួរ​ឲ្យ​សង្ស័យ​​ដែលវា​​​កើត​ឡើង​​​​ជា​មួយ​​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នោះ​​ចំ​​ពេល​​​ដែល​​សាក​ល្បង​​គ្លីនិករក​ឃើញ​ដូច​គ្នា។ ដូច្នេះ​មាន​មូល​ហេតុ និង​ប៉ះ​ពាល់ តែ​យើង​មិន​ទាន់​ដឹង​ច្បាស់​ពី​អ្វី»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Heathline

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៦ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៧ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃប្រេងសាំងហក់ឡើងវិញ ១០០ រៀល ក្នុង១ លីត្រ

Sokha Hotels

ព័ត៌មានពេញនិយម