ព័ត៌មានអន្ដរជាតិ
យូណេស្កូ បង្ហាញក្តីបារម្ភចំពោះទីតាំងបេតិកភណ្ឌពិភពលោកនៅអ៊ីរ៉ង់ ដែលខូចខាតដោយសារសង្គ្រាម
អង្គការយូណេស្កូ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការខូចខាតលើព្រះបរមរាជវាំង Golestan នៅក្នុងទីក្រុងតេអេរ៉ង់ ដោយសារតែឥទ្ធិពលនៃសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

យូណេស្កូ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទទី២ខែមីនាថា៖ មានសេចក្តីរាយការណ៍ថា ព្រះបរមរាជវាំង Golestan នៅក្នុងទីក្រុងតេហេរ៉ង់ ដែលជាទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានរងការខូចខាតដោយសារបំណែកកម្ទេចកម្ទី និងរលកសម្ពាធ (Shock wave) បន្ទាប់ពីមានការវាយប្រហារតាមអាកាសទៅលើ ទីលាន Arag ស្ថិតក្នុងតំបន់ទ្រនាប់ការពារនៃទីតាំងបេតិកភណ្ឌនេះ ក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់។
អង្គការយូណេស្កូ បន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពបេតិកភណ្ឌវប្បធម៌ក្នុងប្រទេសនេះ និងទូទាំងតំបន់ ក្នុងគោលបំណងធានាឲ្យបាននូវការការពារបេតិកភណ្ឌទាំងនោះ។ ដើម្បីសម្រេចកិច្ចការនេះ អង្គការបានផ្តល់ព័ត៌មានអំពីកូអរដោនេភូមិសាស្ត្រនៃទីតាំងនានាដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាទីតាំងដែលមានសារៈសំខាន់ថ្នាក់ជាតិ ទៅកាន់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចៀសវាងការខូចខាតដែលអាចកើតមានឡើង។

យូណេស្កូ សូមរំលឹកថា ទ្រព្យសម្បត្តិវប្បធម៌ត្រូវបានការពារក្រោមច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ រួមទាំងយន្តការការពារកម្រិតខ្ពស់ក៏ដូចជា អនុសញ្ញាឆ្នាំ ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកផងដែរ។
សូមជម្រាបថា ព្រះបរមរាជវាំង Golestan គឺជាវិមានប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតមួយនៅក្នុងទីក្រុងតេហេរ៉ង់ និងជាតំណាងនៃស្ថាបត្យកម្មដ៏វិសេសវិសាលនៃយុគសម័យ Qajar។

រាជវាំងនេះកសាងឡើងដំបូងក្នុងរជ្ជកាលរាជវង្ស Safavid (សតវត្សរ៍ទី១៦) ប៉ុន្តែត្រូវបានពង្រីកនិងកែលម្អឲ្យក្លាយជាព្រះបរមរាជវាំងដ៏ស្កឹមស្កៃបំផុតក្នុងរជ្ជកាលរាជវង្ស Qajar (ចន្លោះឆ្នាំ ១៧៩៤-១៩២៥)។
ព្រះបរមរាជវាំង Golestan ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ២០១៣។ វាល្បីល្បាញបំផុតដោយសារការតុបតែងជញ្ជាំងនិងពិដានដោយ បំណែកកញ្ចក់រាប់ពាន់ ដែលចាំងផ្លេកៗនិងការប្រើប្រាស់ ក្បឿងពណ៌ យ៉ាងប្រណីតដែលមានរូបផ្កា និងបក្សី។

ឈ្មោះ Golestan មានន័យថា «សួនផ្កាកុលាប»។ វិមាននេះព័ទ្ធជុំវិញដោយសួនច្បារដ៏ស្ងប់ស្ងាត់ មានអាងទឹក និងដើមឈើធំៗ ដែលផ្តល់នូវបរិយាកាសត្រជាក់ត្រជុំនៅកណ្តាលទីក្រុងតេហេរ៉ង់។
វាធ្លាប់តំណាងឲ្យអំណាចរបស់ស្តេចអ៊ីរ៉ង់ជាច្រើនជំនាន់ ហើយបច្ចុប្បន្ន ត្រូវបានប្តូរទៅជា សារមន្ទីរ ដែលដាក់តាំងបង្ហាញនូវវត្ថុបុរាណ គ្រឿងអលង្ការ និងគំនូរសិល្បៈដ៏មានតម្លៃរបស់ប្រទេសអ៊ីរ៉ង់៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


