ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បាញ់ទម្លាក់ដ្រូនពិឃាតអាមេរិក MQ-9 Reaper អស់ប្រហែល ៣០គ្រឿង តាំងពីផ្ទុះសង្គ្រាម
សហរដ្ឋអាមេរិក កំពុងតែរងការខាតបង់ផ្នែកយោធាយ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ ដោយមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានលួចបង្ហើបប្រាប់សារព័ត៌មាន ABC News ឱ្យដឹងកាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ថា ដ្រូនពិឃាតប្រភេទ MQ-9 Reaper របស់ក្រុងវ៉ាស៊ីនតោន ចំនួនប្រហែល ៣០គ្រឿងហើយ ត្រូវបានភាគីអ៊ីរ៉ង់បាញ់ទម្លាក់ គិតចាប់តាំងពីសង្គ្រាមមួយនេះផ្ទុះឡើង កាលពីចុងខែកុម្ភៈកន្លងទៅ។

ដ្រូនពិឃាត Reaper បានដាក់ឱ្យកងទ័ពអាកាសអាមេរិក ប្រើប្រាស់តាំងពីឆ្នាំ២០០៧ ហើយវាគឺជាបេះដូង និងជាអាវុធដ៏សំខាន់បំផុតរបស់អាមេរិក នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មទូទាំងតំបន់មជ្ឈិមបូព៌ា អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។
ដើមឡើយ ដ្រូនប្រភេទ Reaper ត្រូវបានរចនាឡើង សម្រាប់ប្រើប្រាស់នៅលើសមរភូមិណា ដែលអាមេរិកមានឧត្តមភាព និងគ្រប់គ្រងដែនអាកាសបានទាំងស្រុង ប៉ុន្តែឧត្តមភាពមួយនេះត្រូវបានបំផ្លាញ និងប្រឈមមុខនឹងការតបតយ៉ាងខ្លាំងក្លាពីសំណាក់ទីក្រុងតេហេរ៉ង់។ កងទ័ពអាកាសអាមេរិក បានបញ្ចប់កិច្ចសន្យាទិញដ្រូនប្រភេទនេះកាលពីឆ្នាំ២០២០ ហើយក្រុមហ៊ុនផលិត General Atomics ក៏បានបិទខ្សែសង្វាក់ផលិតកម្មកាលពីឆ្នាំមុន បន្ទាប់ពីផលិតបានចំនួន ៥៧៥គ្រឿង ដែលក្នុងមួយគ្រឿងៗមានតម្លៃរហូតដល់ទៅប្រហែល ១៦លានដុល្លារឯណោះ។ នៅក្នុងព្រឹត្តិការណ៍ជម្លោះចុងក្រោយនេះ អ៊ីរ៉ង់បានអះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន Reaper មួយគ្រឿង ក្នុងការវាយប្រហារកាលពីថ្ងៃអង្គារ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ក៏បានប្រកាសថា ដ្រូនរបស់ «សត្រូវ» មួយគ្រឿងទៀត ត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ។
ថ្វីដ្បិតដ្រូនទាំងនោះ រងការបាញ់ទម្លាក់ជាបន្តបន្ទាប់ក៏ដោយ ក៏កាលពីខែឧសភាកន្លងទៅ លោកសេនាប្រមុខ Kenneth Wilsbach មេបញ្ជាការកំពូលនៃកងទ័ពអាកាសអាមេរិក បានប្រាប់សមាជិកសភាថា ដ្រូន Reaper នេះ គឺជា «តួអង្គដ៏មានតម្លៃបំផុត» នៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយសារវាបានចូលរួម នៅក្នុងការវាយប្រហាររាប់មិនអស់ ហើយគ្មានយន្តហោះណាផ្សេងអាចធ្វើបានដូចវានោះឡើយ។ ព័ត៌មាននៃការបាត់បង់ដ្រូននេះ បានលេចឡើងស្របពេលដែលអាមេរិក បានបើកការវាយប្រហារមួយជុំទៀតលើអ៊ីរ៉ង់ កាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានឱ្យសញ្ញាថា កិច្ចព្រមព្រៀងឈប់បាញ់ដែលផុយស្រួយកន្លងមក ត្រូវបានបញ្ចប់ជាផ្លូវការហើយ។ ទីបញ្ជាការកណ្តាលអាមេរិក CENTCOM បានប្រកាសថា សហរដ្ឋអាមេរិក នឹងទាមទារឱ្យអ៊ីរ៉ង់ទទួលខុសត្រូវ ចំពោះការឈ្លានពានលើនាវាដឹកទំនិញ និងនាវិកស៊ីវិល នៅក្នុងផ្លូវទឹកអន្តរជាតិដ៏សំខាន់។
ក្រៅពីការបាត់បង់ដ្រូនទាំង ៣០គ្រឿងនេះ អាមេរិកក៏បានខាតបង់យន្តហោះចម្បាំងជាច្រើនគ្រឿងទៀត នៅក្នុងសង្គ្រាមនេះផងដែរ រួមមាន៖ កាលពីខែមីនា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសគូវ៉ែត បានបាញ់ច្រឡំដាច់ខាតទៅលើ យន្តហោះចម្បាំង F-15 របស់អាមេរិកចំនួន ៣គ្រឿង បណ្តាលឱ្យធ្លាក់ ប៉ុន្តែពីឡុតទាំងអស់បានលោតឆត្រចេញទាន់ពេល។ នៅក្នុងខែដដែលនោះ យន្តហោះចាក់ប្រេងលើអាកាស KC-135 មួយគ្រឿង បានបុកគ្នាជាមួយយន្តហោះមួយគ្រឿងទៀត ហើយបានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យនាវិក ៦នាក់បាត់បង់ជីវិត។ ជាងនេះទៅទៀត កាលពីខែមេសា យន្តហោះចម្បាំង F-15 មួយគ្រឿងទៀត ត្រូវបានកងទ័ពអ៊ីរ៉ង់បាញ់ទម្លាក់ ដោយឡែកយន្តហោះដេញតាមជួយសង្គ្រោះប្រភេទ A-10 ក៏ត្រូវគ្រាប់កាំភ្លើងអ៊ីរ៉ង់រងការខូចខាតយ៉ាងធ្ងន់ធ្ងរ រហូតហោះទៅធ្លាក់នៅក្នុងប្រទេសគូវ៉ែត ប៉ុន្តែពីឡុតទាំងអស់ត្រូវបានសង្គ្រោះដោយជោគជ័យ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


