ព័ត៌មានអន្ដរជាតិ
ក្រោយ ត្រាំ គំរាមវាយអ៊ីរ៉ង់ ខ្លាំងជាងមុន២០ដង ស្រាប់តែមីស៊ីលបាញ់ស្រោចដូចទឹកភ្លៀងលើទីក្រុងតេហេរ៉ង់
នៅថ្ងៃអង្គារទី១០ខែមីនាឆ្នាំ២០២៦ ទីក្រុងតេហេរ៉ង់ ត្រូវរងការវាយប្រហារដោយមីស៊ីលស្រោចដូចទឹកភ្លៀង បង្កជាការផ្ទុះដ៏មហិមា ខណៈភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីតួលេខមនុស្សស្លាប់និងរបួសនៅឡើយទេ។

តាមការផ្សាយរបស់ Daily Mail, នេះគឺជាការវាយប្រហារអាកាសទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានចាប់តាំងពីផ្ទុះសង្គ្រាមថ្ងៃ២៨ខែកុម្ភៈ។
ការវាយប្រហារនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា សង្គ្រាមអ៊ីរ៉ង់ នឹងចប់ឆាប់ៗនេះហើយ ប៉ុន្តែមិនមែនចប់ក្នុងសប្តាហ៍នេះទេ។
តាមសម្តីលោកត្រាំ, អាមេរិកកំពុងដាក់ពង្រាយកងទ័ពក្នុងកម្រិតតូចមួយ ព្រោះចាំបាច់ត្រូវតែធ្វើវា ដើម្បីកម្ចាត់មនុស្សមួយចំនួន។ អ្នកនឹងឃើញថា នេះនឹងគ្រាន់តែជាប្រតិបត្តិការរយៈពេលខ្លីប៉ុណ្ណោះដើម្បីកម្ចាត់អំពើអាក្រក់ចេញពីតំបន់។ ឆាប់ៗសង្គ្រាមនឹងចប់ជាស្ថាពរ មិនយូរទៀតទេ។

លោកត្រាំអះអាងថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ ដោយបាត់បង់ទាំងកងទ័ពជើងទឹក ប្រព័ន្ធទំនាក់ទំនង និងកម្លាំងទ័ពអាកាស។ ប្រតិបត្តិការនេះ ដំណើរការ «លឿនជាងការគ្រោងទុក» ដែលដំបូងឡើយលោកស្មានថាត្រូវចំណាយពេល ១ ខែ ប៉ុន្តែឥឡូវនេះអ្វីៗហាក់ដូចជាជិតរួចរាល់ហើយ ទោះបីជាយុទ្ធនាការទើបតែចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈក៏ដោយ។
ទន្ទឹមនោះដែរ លោកត្រាំ បានប្រើប្រាស់សម្តីធ្ងន់ៗ និងមានលក្ខណៈគំរាមកំហែងខ្លាំងទៅលើអ៊ីរ៉ង់ ដោយបញ្ជាក់ថា អាមេរិកត្រៀមខ្លួនវាយប្រហារប្រទេសនេះខ្លាំងជាងមុនដល់ទៅ ២០ ដងឯណោះ បើទីក្រុងតេហេរ៉ង់ មិនព្រមបើកច្រក Hormuz ឲ្យមានលំហូរប្រេង។
បង្ហោះសារនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទ មេដឹកនាំអាមេរិកសរសេរថា៖ «ប្រសិនបើអ៊ីរ៉ង់ធ្វើសកម្មភាពណាមួយដែលរារាំងដល់លំហូរប្រេងនៅច្រក Hormuz នោះពួកគេនឹងត្រូវទទួលការវាយបកដោយសហរដ្ឋអាមេរិក ខ្លាំងជាងអ្វីដែលពួកគេធ្លាប់រងគ្រោះកន្លងមកដល់ទៅ ២០ ដង។ លើសពីនេះ យើងនឹងកម្ទេចគោលដៅនានា ដែលនឹងធ្វើឲ្យអ៊ីរ៉ង់សឹងតែមិនអាចកសាងប្រទេសឡើងវិញបានជាដាច់ខាត ក្នុងនាមជាប្រជាជាតិមួយ — សេចក្តីស្លាប់ ភ្លើងសង្គ្រាម និងកំហឹងដ៏ខ្លាំងក្លានឹងគ្របដណ្តប់លើពួកគេ ប៉ុន្តែខ្ញុំនៅតែសង្ឃឹម និងបួងសួងសូមកុំឲ្យរឿងនេះកើតឡើងឲ្យសោះ!»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


