Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ដាក់លក្ខខណ្ឌ ៣ចំណុច ដើម្បីបញ្ចប់សង្គ្រាម

បានផុស

នៅ

ពេលនេះ អ៊ីរ៉ង់ហាក់បន្ទន់ឥរិយាបថ ដោយមិនសូវគំរាមប្រយុទ្ធដូចមុន ហើយថែមទាំងដាក់លក្ខខណ្ឌទៅសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៀតផង ក្នុងគោលបំណងពន្លត់ភ្លើងសង្គ្រាមដែលឆាបឆេះនិងរាលដាលពេញតំបន់មជ្ឈិមបូព៌ា ជិតកន្លះខែហើយ។

ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian (រូប៖ Reuters)

ជាផ្លូវឆ្ពោះទៅកាន់ការឈប់ច្បាំងគ្នា ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានដាក់លក្ខខណ្ឌ៣ចំណុច ដោយប្រកាសថា បើចង់ឲ្យសង្គ្រាមចប់ អាមេរិកនិងអ៊ីស្រាអែលត្រូវ៖ ទទួលស្គាល់សិទ្ធិស្របច្បាប់របស់ទីក្រុងតេហេរ៉ង់ ទូទាត់ថ្លៃសំណងខូចខាត និងត្រូវមានការធានាជាអន្តរជាតិថា ប្រទេសរបស់ខ្លួនមិនរងការឈ្លានពានទៀតទេនាពេលអនាគត។

តាមការផ្សាយរបស់សារព័ត៌មាន Yeni Safak, លោក Pezeshkian បានបង្ហាញលក្ខខណ្ឌទាំងនេះ ​អំឡុលពេលពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសរុស្ស៊ីនិងប៉ាគីស្ថាន កាលពីថ្ងៃពុធទី១១ខែមីនា។

សម្រាប់លក្ខខណ្ឌទី១ ដែលជាសិទ្ធិស្របច្បាប់, ក្នុងបរិបទនេះ សំដៅទៅលើសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព និងការរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ច។

ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian (រូប៖ Reuters)

ចំណែកលក្ខខណ្ឌទី២ គឺអ៊ីរ៉ង់ទាមទារសំណងចំពោះការខូចខាតសេដ្ឋកិច្ចដែលបង្កឡើងដោយទណ្ឌកម្មរបស់អាមេរិក និងការវាយប្រហារនានាកន្លងមក ខណៈលក្ខខណ្ឌទី៣ អ៊ីរ៉ង់ចង់បានការធានាផ្លូវច្បាប់ថា អាមេរិកនឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងម្តងទៀត ឬវាយប្រហារអ៊ីរ៉ង់នៅថ្ងៃក្រោយនោះទេ។

ដ្បិតដាក់លក្ខខណ្ឌបែបនេះមែន ប៉ុន្តែុមានសេចក្តីរាយការណ៍ថា ទីក្រុង​តេហេរ៉ង់​​នៅ​មិនទាន់បញ្ចេញអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ខ្លួននៅឡើយទេ ទោះបីជាបានបាញ់បង្ហោះដ្រូន និងមីស៊ីលរាប់ពាន់គ្រាប់រួចទៅហើយក៏ដោយ។

សូមជម្រាបថា ប្រតិបត្តិការយោធាបានឈានចូលដល់សប្តាហ៍ទីពីរហើយ​ ដោយមនុស្សស្លាប់នៅអ៊ីរ៉ង់ ឈានដល់ ១ ២០០ នាក់ ក្នុងនោះរួមទាំងមេដឹកនាំកំពូល Ali Khamenei ផងដែរ ខណៈ ១០ ០០០នាក់ រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម