Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិភាគ​៖ ​​ត្រាំ​ជាអ្នក​កំណត់​​ពេល​​បញ្ចប់​​​សង្គ្រាមអ៊ីរ៉ង់ និង​បង្ខំ​អ៊ីស្រាអែល បើ​ទោះបី​​មិន​សម្រេច​បំណង

បានផុស

នៅ

អ៊ីស្រាអែល​បាន​ដាក់​គោល​ដៅ​ស្ទើរ​តែ​ទាំង​ស្រុងលើ​យុទ្ធសាស្ត្រ​ររបស់​ខ្លួន​ដើម្បី​ផ្តួល​រលំរបប​​ដឹកនាំ​នៅ​​អ៊ីរ៉ង់ ដែល​ការ​វាយ​ប្រហារ​ចុង​ក្រោយ​​ដែល​ធ្វើ​ឡើង​រួមគ្នា​របស់​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល​នាពេលនេះ​​​គឺជាការពង្រីក​គោលដៅ​​នៃ​ការ​ប្រយុទ្ធ​ដំបូង​ បន្ទាប់​ពីសង្គ្រាម​១២ថ្ងៃ កាល​ខែមិថុនា ឆ្នាំ២០២៥​ មក​ម្ល៉េះ​​។

យោង​តាម​គេហទំព័រ​របស់​ Atlantic Council ចុះផ្សាយ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក​​​បាន​ប្រើប្រាស់​មូលហេតុនៃ​សង្គ្រាម​ គឹការ​វាយ​ប្រហារ​​​ដើម្បី​ទប់ស្កាត់​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់​ដែល​​​​អ៊ីស្រាអែល​និង​សហរដ្ឋអាមេរិក​បាន​ប្រឆាំង​ជាយូរមកហើយ​​។ ក្រោយមកទៀត បាន​​​បង្ហាញ​បំណង​ចង់​ប្តូររបបដឹកនាំ និង ដាក់​ចេញមូលហេតុ​​​​​មូយចំនួន​ទៀត​ជាបន្តបន្ទាប់។​

នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល លោក Benjamin Netanyahu។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះបី​ជា​ការ​វាយប្រហារ​​នេះ​​ខ្លាំងក្លា​យ៉ាង​ណា​​ក៏ដោយ ​អ៊ីរ៉ង់​ក៏បាន​ឆ្លើយ​តប​​វិញ​ដោយ​មីស៊ីល​បាលីស្ទីកមួយចំនួនដែល​ធ្វើឲ្យ​ភាគី​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល​រងការ​ខូចខាត​មិននឹកស្មានដល់​ បើទោះបីជា​អ៊ីស្រាអែល​អាច​ដំណើរការ​​គ្រប់គ្រង​ដោយ​ប្រព័ន្ធការពារដែន​អាកាស​​ដោយ​ស្ទាក់​ចាប់​មីស៊ីល​អ៊ីរ៉ង់​ជាច្រើន​ក្តី​​។

អ្នក​ជំនាញ​លើក​ឡើង​ថា​ ដោយ​សារ​តែ​​​​ប្រព័ន្ធ​​ស្ទាក់​ចាប់​មីស៊ីល​​របស់​អ៊ីរ៉ង់​មានកំណត់ ​អ៊ីរ៉ង់​​​ក៏​មាន​មហិច្ឆតាក្នុងការបង្កើន​ការ​ផលិត​មីស៊ីល​រយៈចម្ងាយឆ្ងាយ«​បាលីស្ទីក»​ដែល​អាចមាន​លើស​អ៊ីស្រាអែល​​ប្រហែល​ពីរ​ពាន់​ទៅ​មួយ​ម៉ឺនគ្រាប់​ មានន័យ​ថា អ៊ីរ៉ង់​អាច​គ្រប​ដណ្ដប់​លើ​ប្រព័ន្ធ​ការពារ​ជាតិ​អ៊ី​ស្រាអែល​ និង​បង្កការគំរាមកំហែងជាយុទ្ធសាស្ត្រ។

ការណ៍​នេះ​ អ៊ីស្រាអែល​បាន​រៀន​សូត្រ​ពី​សត្រូវ​និង​ត្រៀម​ខ្លួនរួច​ជា​ស្រេច​ ដើម្បី​បើក​ការ​វាយប្រហារម្តង​ទៀត​នៅ​ដើម​ឆ្នាំ​២០២៦នេះ​។ ការចុះ​ខ្សោយ​នៃ​ផ្ទៃ​ក្នុង​អ៊ីរ៉ង់​ជា​បន្ត​បន្ទាប់ និង​​សម្ពាធ​ពី​សង្រ្គាម​នានា​ ​ភាគី​​អ៊ីស្រាអែល​បាន​ស្វែង​រក​ឱកាស​ផ្តួល​រលំ​របបនេះ​។

អ៊ីស្រាអែល​ជា​អ្នកដើរតួ​​ជួរ​មុខ ក្នុង​ការ​ធ្វើវាយប្រហារប្រឆាំង​នឹង​​សម្ភារៈ​​យោធា​របស់អ៊ីរ៉ង់ ហើយ​បានសម្របសម្រួលយ៉ាងជិតស្និទ្ធ​ជាមួយសហរដ្ឋអាមេរិក។​

មិន​តែ​ប៉ុណ្ណោះ អ៊ីរ៉ង់ក៏​បានបើកការវាយប្រហារដោយមីស៊ីល និងដ្រូន​ ប្រឆាំងនឹងអ៊ីស្រាអែល តែ​ត្រូវ​បាន​ចាប់​យក​ដោយ​ប្រព័ន្ធ​ការពារ​មី​ស៊ីល ​Iron Dome របស់​អ៊ីស្រាអែល និងប្រព័ន្ធការពារមីស៊ីលផ្សេងទៀត​ បានស្ទាក់ចាប់ការគំរាមកំហែងជាច្រើនពេល​​បាញ់​​ចូល​ក្នុង​ប្រទេស​អ៊ីស្រាអែល​។

​​ក្នុងរយៈកាល​នៃ​​ការ​ប៉ះទង្គិចគ្នា​ចាប់ពី​ពាក់​កណ្តាល​ឆ្នាំ​២០២៥មក អ៊ីស្រាអែលបានរៀន​សូត្រ​ពី​ការវាយប្រហារយ៉ាង​ខ្លាំង​នេះ​ ​ហើយ​យោធា​របស់​ពួក​គេ​នៅតែមានភាពធន់ និង​មាន​​​គោលបំណង​ពង្រឹង​សមត្ថភាព​ក្នុង​យុទ្ធសាស្ត្រ​សង្គ្រាម ហើយ​ភាគច្រើនគឺ​ចង់​ផ្តោត​លើ​ការបន្សាបការ​របបអ៊ីរ៉ង់។

យ៉ាង​ណា​ប្រសិនបើ​​គ្មាន​ប្រៀបឈ្នះ​​នោះទេ ហើយ​គម្លាត​គោល​ដៅ​​នៃ​ការ​វាយប្រហារ​របស់​​អ៊ីស្រាអែលនិង​សហរដ្ឋ​អាមេរិក​​លេច​ឡើង​ ពេល​នោះ​ មាន​កា​រវិភាគថា លោក​ ដូណាល់ ត្រាំ​ នឹង​ក្លាយ​ជាអ្នកកំណត់​ពេលវេលា​បញ្ចប់​សង្គ្រាម ហើយ​នឹង​ដាក់​ចំណុច​បញ្ចប់​ទៅ​លើ​អ៊ីស្រាអែល ​បើ​ទោះ​បី​ជា​របប​នៅ​អ៊ីរ៉ង់​ផ្លាស់​ប្តូរ​ឬអត់​ក៏​ដោយ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម