ព័ត៌មានអន្ដរជាតិ
លែងមានកន្លែងហើយ! ស្លាប់ច្រើនពេក ឥណ្ឌា ប្រាប់ឲ្យក្រុមគ្រួសារជនរងគ្រោះដោយសារកូវីដ ចាត់ចែងសពនៅលើដីខ្លួនឯងទៅ
រលកទី២នៃជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បានធ្វើឲ្យកន្លែងបញ្ចុះសពណែនតាន់តាប់ទប់លែងឈ្នះ ខណៈក្រុមគ្រួសារអ្នកស្លាប់ ត្រូវបានគេបង្ខំឲ្យបូជាសពជនរងគ្រោះនៅលើដីរបស់ពួកគេផ្ទាល់។

ប្រទេសនេះបានប្រកាសចំនួនអ្នកឆ្លងថ្មីក្នុងកម្រិតកំណត់ត្រា ៣៥២,៩៩១ករណី និងអ្នកស្លាប់ចំនួន២,៨១២នាក់កាលពីថ្ងៃចន្ទ ហើយសាកសពត្រូវបានគេទុកចោល គរលើគ្នា។

នៅទីក្រុង Delhi អ្នកស្លាប់ចំនួន៣៤៨នាក់ ត្រូវបានគេកត់ត្រាកាលពីថ្ងៃសុក្រ ពោលគឺស្មើនឹងម្នាក់រៀងរាល់៤នាទីម្តង ហើយនៅរដ្ឋភាគខាងត្បូង Karnataka, រដ្ឋាភិបាលត្រូវបង្ខំចិត្ត អនុញ្ញាតឲ្យក្រុមគ្រួសារបូជា ឬបញ្ចុះសពជនរងគ្រោះនៅលើដីឬសួនច្បាររបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ ពិធីនៅផ្ទះ ត្រូវតែគោរពតាមគោលការណ៍សុខភាព ប៉ុន្តែគេសង្ឃឹមថា វិធានការនេះនឹងបន្ធូរបន្ថយសម្ពាធលើឈាបនដ្ឋាននិងអ្នកជីកផ្នូរ។

នាយករដ្ឋមន្ត្រីរដ្ឋ Karnataka លោក B. S. Yediyurappa បាននិយាយថា ស្ថានភាពគឺមិនអាចគ្រប់គ្រងបានទេ។ លោកបន្ថែមថា ការបូជាឬបញ្ចុះសព ត្រូវតែធ្វើឲ្យបានឆាប់រហ័ស និងគោរពតាមលក្ខណៈវិមជ្ឈការដោយមើលតាមកាលៈទេសៈ និងដើម្បីចៀសវាងការប្រមូលផ្តុំគ្នានៅក្នុងកន្លែងបូជាសពនិងទីបញ្ចុះសព។

ឈាបនដ្ឋានចំនួន៧របស់ទីក្រុង Bangalore ត្រូវធ្វើការ២៤ម៉ោងក្នុងមួយថ្ងៃ ដោយសារតែពួកគេព្យាយាមគ្រប់គ្រងបន្ទុកលើសការងារធម្មតារហូតដល់ទៅ ៤ដងឯណោះ។

ការកក់កន្លែងបូជាសពមានដាក់ឈើត្រឹមត្រូវ នៅទីក្រុង Ghaziabad គឺលែងទទួលហើយ ហើយសាកសពកំពុងត្រូវបានដុតនៅតាមទីធ្លាកណ្តាលវាល។

ម៉ាស៊ីនបូជាសពអគ្គិសនីមួយគ្រឿងបានខូច ហើយត្រូវជួសជុលដោយសារតែការប្រើប្រាស់ហួសកម្រិត ចំណែកបំពង់បង្ហុយផ្សែងនៅឡមួយទៀត បានបែកដោយសារកម្តៅក្តៅជាប់។

មានការភ័យខ្លាចថា ស្ថានភាពអាចកាន់តែអាក្រក់ទៅៗ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈគេរំពឹងថានឹងករណីជំងឺកូវីដ-១៩ នឹងកើនឡើងដល់ ៥០០,០០០ករណីក្នុងមួយថ្ងៃនៅខែឧសភា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មន្ទីរពេទ្យឥណ្ឌាកំពុងជួបស៊ូណាមិ ឯការបូជាសពកូវីដ-១៩រួមគ្នាជាច្រើន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


