ព័ត៌មានអន្ដរជាតិ
ដ្រូន MQ-៩ Reaper របស់អាមេរិកជាង១០គ្រឿង ត្រូវបានបំផ្លាញដោយអ៊ីរ៉ង់
សង្រ្គាមនៅអ៊ីរ៉ង់ចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់ ប៉ុន្តែមកដល់ពេលនេះពុំទាន់ឃើញមានភាគីណាម្នាក់ទទួលជ័យជម្នះពិតប្រាកដនៅឡើយទេ។ សង្រ្គាមដែលកំពុងបន្តនេះ បាននាំឱ្យភាគីទាំងបី រួមទាំងប្រទេសក្នុងមជ្ឈិមបូព៌ារងការខូចខាតយ៉ាងដំណំទៅវិញ។
ទោះបីយ៉ាងណា អ៊ីរ៉ង់ផ្ទាល់បានបាត់បង់មេដឹកនាំកំពូលនិងមនុស្សជំនិតក្នុងជួររដ្ឋាភិបាលជាច្រើន តែបើក្រឡេកមើលសហរដ្ឋអាមេរិកវិញក៏ខូចខាតឧបករណ៍យោធាមិនតិចដែរ ហើយអ៊ីស្រាអែលដែលល្បីមានខែលការពារក៏មានអ្នកស្លាប់និងរបួសរាប់ពាន់នាក់។
មន្ត្រីអាមេរិកពីររូបបញ្ជាក់ប្រាប់សារព័ត៌មាន ABC ថ្ងៃទី១៨ខែមីនាថាយន្តហោះគ្មានមនុស្សបើក(ដ្រូន) ម៉ាក MQ-៩ Reaper ដែលមានសមត្ថភាពទាំងកំណត់គោលដៅរបស់សត្រូវនិងឈ្លបការណ៍ជាង ១០គ្រឿងត្រូវបានបំផ្លាញនៅក្នុងសង្រ្គាមអ៊ីរ៉ង់។

ដ្រូន Reaper រងការបំផ្លាញដោយសារតែមីស៊ីលអ៊ីរ៉ង់ ឬដោយការវាយប្រហារដោយផ្ទាល់របស់យោធាអ៊ីរ៉ង់។
ដ្រូនម៉ាកនេះអាចត្រូវបានប្រើជាយន្តហោះឈ្លបយកការណ៍ ហើយ ពួកវាក៏មានសមត្ថភាពបំពាក់ដោយមីស៊ីល Hellfire ប្រើដើម្បីវាយប្រហារគោលដៅផងដែរ។
ការបាត់បង់យន្តហោះ Reapers នេះគឺជាការចង្អុលបង្ហាញពីចំនួនដ្រូនសំខាន់ៗទាំង ត្រូវបានដំណើរការក្នុងផ្នែកមួយនៃប្រតិបត្តិការរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។
ការខាតបង់ដ្រូនរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់ត្រូវបានរាយការណ៍ជាលើកដំបូងដោយកាសែត Wall Street Journal។
គួរបញ្ជាក់ថាកងទ័ពអាកាសអាមេរិកបានប្រកាសពីកិច្ចសន្យាទិញដ្រូន រយៈពេល៥ឆ្នាំចុងក្រោយ រួមមានដ្រូនម៉ាក Reapers ក្នុងឆ្នាំ ២០២០ ។ យ៉ាងណាក្រុមហ៊ុនផលិតដ្រូន General Atomics របស់សហរដ្ឋអាមេរិកបានបិទខ្សែសង្វាក់ផលិតកម្មកាលពីឆ្នាំមុនបន្ទាប់ពីផលិតដ្រូនម៉ាកនេះបានចំនួន ៥៧៥ គ្រឿងប៉ុណ្ណោះ។
យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន General Atomics លោក C. Mark Brinkleyឱ្យដឹងថា ដ្រូនចេញចុងក្រោយនេះមានតម្លៃជាង១៦ លានដុល្លារក្នុងមួយគ្រឿង៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


