ព័ត៌មានអន្ដរជាតិ
ចិន និងរុស្ស៊ី ប្តេជ្ញាសហការគ្នាដើម្បីធ្វើឲ្យសង្គ្រាមនៅមជ្ឈិមបូព៌ាថយចុះកម្តៅ
នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទកម្រិតខ្ពស់នាថ្ងៃទី៥ខែមេសាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីរុស្ស៊ី លោក Sergei Lavrov ថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ដើម្បីធ្វើឲ្យសង្គ្រាមដែលកំពុងឆាបឆេះនៅមជ្ឈិមបូព៌ាថយចុះកម្តៅ។

យោងតាមការផ្សាយរបស់ Strait Times លោក Wang បានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្នកំពុងបន្តកាន់តែអាក្រក់ទៅៗ ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ចំពោះការប្រយុទ្ធគ្នាដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ខែកុម្ភៈ។ លោកបានបញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌លើបញ្ហាគោលការណ៍សំខាន់ៗ ដើម្បីរក្សាសន្តិភាពក្នុងតំបន់ និងសន្តិសុខពិភពលោក។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ពីការពិភាក្សានេះ ដោយសម្តែងការពេញចិត្តដែលទីក្រុងមូស្គូ និងទីក្រុងប៉េកាំងមានទស្សនៈដូចគ្នាចំពោះរបៀបវារៈសកល ជាពិសេសពាក់ព័ន្ធនឹងអ្វីដែលពួកគេហៅថាជា «ការឈ្លានពានដោយគ្មានហេតុផល» ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ អ្នកការទូតទាំងពីរបានព្រមព្រៀងគ្នា បន្តសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមការសន្ទនាផ្នែកនយោបាយ និងការទូត។ ជំហាននេះបានពង្រឹងបន្ថែមទៀតនូវភាពជាដៃគូដ៏ស៊ីជម្រៅរវាងមហាអំណាចទាំងពីរ ដែលបានរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


