ព័ត៌មានអន្ដរជាតិ
មន្ត្រីសេតវិមាន ថា បទឈប់បាញ់បង្កើតឱកាសសម្រាប់ដំណោះស្រាយការទូតនិងសន្តិភាព
មន្ត្រីសេតវិមាន បានប្រកាសពីជ័យជម្នះដ៏ធំមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ដែលសម្រេចនូវបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយភាគីអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិកគំរាមបំផ្លាញចោលទាំងស្រុងនូវអារ្យធម៌ស៊ីវិល័យ និងឲ្យដូចឋាននរកនោះ។
អ្នកនាំពាក្យប្រចាំសេតវិមាន លោកស្រី Karoline Leavitt និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « នេះ[បទឈប់បាញ់] គឺជាជ័យជម្នះមួយសម្រាប់សហរដ្ឋអាមេរិក ដែលមានប្រធានាធិបតី ត្រាំ និងយោធាដ៏អស្ចារ្យរបស់យើងធ្វើវាឱ្យកើតឡើង»។ នេះបើយោងតាមសារព័ត៌មានអាមេរិក NewsMax ផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។

លោកស្រីលើកឡើងថា៖ « តាំងពីដំបូងនៃប្រតិបត្តិការ Epic Fury ប្រធានាធិបតី ត្រាំ ប៉ាន់ប្រមាណថា ប្រតិបត្តិការនឹងមានរយៈពេល ៤-៦ សប្តាហ៍ប៉ុណ្ណោះ។ អរគុណចំពោះសមត្ថភាពដ៏អស្ចារ្យរបស់អ្នកចម្បាំងរបស់យើង! យើងសម្រេចបាននិងលើសពីគោលបំណងយោធាស្នូលរបស់យើងក្នុងរយៈពេល ៣៨ថ្ងៃ»។
លោកស្រី Leavitt បន្តថា៖ « ភាពជោគជ័យនៃយោធារបស់យើងបានបង្កើតឥទ្ធិពលអតិបរមា អនុញ្ញាតឱ្យប្រធានាធិបតី ត្រាំ និងក្រុម[រដ្ឋបាលត្រាំ] ចូលរួមក្នុងការចរចាដ៏លំបាក តែឥឡូវនេះបានបង្កើតឱកាសសម្រាប់ដំណោះស្រាយការទូតនិងសន្តិភាពរយៈពេលវែងហើយ»។
លោកស្រី បន្ថែមថា៖ « លើសពីនេះ ប្រធានាធិបតី ត្រាំ បានបើកច្រកសមុទ្រ Hormuz ឡើងវិញទៀតផង»។
យ៉ាងណា ច្រកសមុទ្រនេះត្រូវបានបើកមុនពេលសង្គ្រាមចាប់ផ្តើម បច្ចុប្បន្នអ៊ីរ៉ង់និយាយថាគ្រប់ការឆ្លងកាត់ដោយសុវត្ថិភាពក្នុងច្រកផ្លូវទឹកយុទ្ធសាស្រ្ត Hormuz ត្រូវតែសម្របសម្រួលជាមួយកងកម្លាំងរបស់ខ្លួន។
លោកស្រី Leavitt លើកឡើងទៀតថា៖ « កុំមើលស្រាលសមត្ថភាពរបស់ប្រធានាធិបតី ត្រាំ ក្នុងការជំរុញផលប្រយោជន៍របស់អាមេរិកដោយជោគជ័យនិងសម្របសម្រួលដោយសន្តិភាព»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


