ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាសឲ្យកប៉ាល់ធ្វើដំណើរតាមផ្លូវវាង ព្រោះច្រក Hormuz ពោរពេញដោយមីនសមុទ្រ ដែលគ្រោះថ្នាក់ខ្លាំង
នៅក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ជាមួយអាមេរិក អ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រ Hormuz ២សប្តាហ៍ សម្រាប់ការធ្វើនាវាចរណ៍របស់កប៉ាល់ដឹកទំនិញ ប៉ុន្តែឥឡូវហាក់មានបញ្ហាជាប់គាំងខ្លះ ហើយទីក្រុងតេហេរ៉ង់ប្រកាសបង្កើតផ្លូវវាងឲ្យកប៉ាល់ទាំងឡាយធ្វើដំណើរ ព្រោះថាច្រក Hormuz ពោរពេញទៅដោយមីនសមុទ្រ ដែលបង្កគ្រោះថ្នាក់ខ្លាំង។

តាមការផ្សាយរបស់ TASS នៅថ្ងៃព្រហស្បតិ៍ទី៩ខែមេសាឆ្នាំ២០២៦ សេចក្តីប្រកាសនេះ ធ្វើឡើងដោយកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) និងអង្គភាពកំពង់ផែ និងនាវាចរណ៍របស់អ៊ីរ៉ង់។
អ៊ីរ៉ង់និយាយថា រាល់នាវាដែលមានបំណងឆ្លងកាត់ច្រកសមុទ្រនេះ ត្រូវតែសម្របសម្រួលនិងទាក់ទងដោយផ្ទាល់ជាមួយកងទ័ពជើងទឹក IRGC។ គ្រាប់មីនប្រឆាំងនាវា នៅក្នុងគន្លងផ្លូវដឹកជញ្ជូនចម្បងនៃផ្លូវទឹកនេះ គឺជាហានិភ័យ ដែលបង្ខំឲ្យមានការបង្កើតផ្លូវថ្មី។
ចំពោះគម្រោងថ្មីនេះ កប៉ាល់ទាំងអស់ត្រូវតម្រូវឲ្យធ្វើដំណើរចូលតាមចន្លោះ កោះ Qeshm និងកោះ Larak ដែលត្រូវបានគេហៅថាជាផ្លូវ «បញ្ជរបង់ប្រាក់របស់ទីក្រុងតេហេរ៉ង់» ចំណែកកប៉ាល់ដែលធ្វើដំណើរចេញ ត្រូវបើកបរនៅប៉ែកខាងត្បូងកោះ Larak។
អ៊ីរ៉ង់អះអាងថាផ្លូវនេះ គឺស្ថិតនៅកៀកនឹងឆ្នេរសមុទ្រអ៊ីរ៉ង់ ដើម្បីវាងតំបន់គ្រោះថ្នាក់ និងដើម្បីធានាសុវត្ថិភាពនាវាចរណ៍។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់មិនប្រាប់ទេថាតើផ្លូវវាងនេះនឹងមានចម្ងាយឆ្ងាយប៉ុនណា ពីផ្លូវចាស់ ហើយវាត្រូវចំណាយពេលយូរប៉ុនណា ក្នុងការធ្វើដំណើរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


