ព័ត៌មានអន្ដរជាតិ
លោកត្រាំ ព្រមានថាអាចមិនពន្យារពេលបទឈប់បាញ់ជាមួយអ៊ីរ៉ង់ បើចរចាមិនត្រូវរ៉ូវគ្នា
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ដល់បទសម្ភាសន៍យ៉ាងក្ដៅគគុកមួយកាលពីថ្ងៃចន្ទទី២០ខែមេសាឆ្នាំ២០២៦ ដោយបញ្ជាក់ច្បាស់ៗថា លោកទំនងជានឹងមិនបន្តកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយប្រទេសអ៊ីរ៉ង់ទៀតឡើយ ប្រសិនបើភាគីទាំងពីរនៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយ នៅត្រឹមល្ងាចថ្ងៃពុធសប្តាហ៍នេះ។

យោងតាមការចុះផ្សាយរបស់ The Hill ការព្រមានរបស់មេដឹកនាំអាមេរិកធ្វើឡើងចំពេលដែលបទឈប់បាញ់បណ្ដោះអាសន្ន ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី៨ខែមេសា កំពុងតែខិតជិតដល់ថ្ងៃផុតកំណត់ ដែលលោកត្រាំ កំណត់យកតាមម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន។
កន្លងមក លោកត្រាំ ធ្លាប់បានប្រើសម្តីធ្ងន់ៗដោយគំរាមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ ហើយថែមទាំងបានព្រមានទៀតថា អរិយធម៌ទាំងមូលរបស់អ៊ីរ៉ង់អាចនឹងត្រូវវិនាស បើមិនមានដំណោះស្រាយ។ ស្ថានភាពហាក់បីដូចជាតានតឹងខ្លាំង ប៉ុន្តែរដ្ឋាភិបាលអាមេរិកនៅតែបន្តបើកផ្លូវចរចា ដោយនៅសប្តាហ៍នេះ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក រួមមានអនុប្រធានាធិបតី JD Vance និងកូនប្រសាររបស់លោកត្រាំ គឺលោក Jared Kushner នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីចូលរួមការចរចាសន្តិភាពជុំទីពីរ។
នៅក្នុងឱកាសនោះដែរ លោកត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា លោកមិនមានអារម្មណ៍ថាជាប់សម្ពាធក្នុងការបង្ខំចិត្តចុះកិច្ចព្រមព្រៀងនោះទេ។ លោកបានសង្កត់ធ្ងន់ថា លោកនឹងមិនប្រញាប់ប្រញាល់ធ្វើកិច្ចព្រមព្រៀងដែលមិនចំណេញសម្រាប់អាមេរិកឡើយ ហើយអ្វីដែលលោកចង់បានបំផុត គឺការបញ្ចប់បញ្ហាដែលអូសបន្លាយអស់រយៈពេល៤៧ឆ្នាំមកហើយ ដែលប្រធានាធិបតីមុនៗមិនមានភាពក្លាហានក្នុងការដោះស្រាយ។ លក្ខខណ្ឌសំខាន់បំផុតរបស់លោក គឺអ៊ីរ៉ង់ត្រូវតែបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាដាច់ខាត។
ក្រៅពីបញ្ហាចរចា កងទ័ពជើងទឹកអាមេរិកនៅតែបន្តឡោមព័ទ្ធ និងបិទផ្លូវទឹកសំខាន់ៗនៅច្រកសមុទ្រហ័រមូសដដែល រហូតទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ ថ្មីៗនេះ កងទ័ពអាមេរិកទើបតែបានស្ទាក់ចាប់នាវាដឹកទំនិញរបស់អ៊ីរ៉ង់មួយគ្រឿង ដែលព្យាយាមបើកកាត់ការបិទផ្លូវនេះ ដែលធ្វើឲ្យខាងអ៊ីរ៉ង់សម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងចោទថាអាមេរិកកំពុងរំលោភលើបទឈប់បាញ់។ យ៉ាងណាមិញ លោកត្រាំ នៅតែរក្សាជំហររឹងមាំ ដោយលើកឡើងថា លោកមិនខ្លាចនឹងការចាត់វិធានការណ៍តឹងរ៉ឹងបន្ថែមទៀតនោះឡើយ ប្រសិនបើចាំបាច់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


