Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថា ការបិទខ្ទប់របស់អាមេរិក ធ្វើឲ្យអ៊ីរ៉ង់ខាត មួយថ្ងៃ៥០០លានដុល្លារ ដូច្នេះពួកគេមិនអាចស៊ូបានឡើយ

បានផុស

នៅ

ជាថ្មីម្តងទៀត ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងមិនដកការបិទខ្ទប់ច្រកសមុទ្រ Hormuz ឡើយ ដរាបណាអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ហើយអ៊ីរ៉ង់កំពុងខាតបង់ថវិកា ៥០០ លានដុល្លារក្នុងមួយថ្ងៃ ដូច្នេះ ពួកគេមិនអាចស៊ូបានទៀតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី២០ខែមេសាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក បានសរសេរថា៖ «ខ្ញុំកំពុងឈ្នះសង្រ្គាម គឺឈ្នះដាច់តែម្ដង អ្វីៗកំពុងដំណើរការទៅយ៉ាងល្អប្រសើរ កងទ័ពរបស់យើងពិតជាអស្ចារ្យណាស់។ អ្វីដែលសំខាន់បំផុតនោះគឺ ការបិទខ្ទប់ ដែលយើងនឹងមិនដកចេញឡើយ រហូតទាល់តែមានកិច្ចព្រមព្រៀង មួយកើតឡើង វាបាននិងកំពុងបំផ្លាញប្រទេសអ៊ីរ៉ង់យ៉ាងដំណំ។ ពួកគេកំពុងខាតបង់ថវិកា ៥០០ លានដុល្លារក្នុងមួយថ្ងៃ ដែលជាតួលេខមួយ មិនអាចស៊ូទ្រាំបានឡើយ សូម្បីតែក្នុងរយៈពេលខ្លីក៏ដោយ»។

ការប្រកាសរបស់លោកត្រាំ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក រឹបយកកប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រអូម៉ង់ ដែលព្យាយាមបើកឆ្លងកាត់ការបិទខ្ទប់ផ្លូវទឹក។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

កប៉ាល់នោះមានឈ្មោះ TOUSKA ប្រវែងប្រហែល ២៧៤ម៉ែត្រ និងមានទម្ងន់សឹងតែស្មើនាវាផ្ទុកយន្តហោះ។ តាមការបញ្ជាក់ពីលោកត្រាំ នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកអាមេរិក USS SPRUANCE បានស្ទាក់ចាប់កប៉ាល់នេះ បន្ទាប់ពីបាញ់ទម្លុះបន្ទប់ម៉ាស៊ីន។ ក្រោយមក កងម៉ារីនអាមេរិកបានចូលគ្រប់គ្រងកប៉ាល់នោះ។

ត្រាំអះអាងថា កប៉ាល់ TOUSKA គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិក ដោយសារតែប្រវត្តិធ្លាប់ធ្វើសកម្មភាពខុសច្បាប់ពីមុនមក។

កងទ័ពអាមេរិកបាញ់កប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ (រូប៖ Reuters)

យ៉ាងណា មិនបានយូរប៉ុន្មាន អ៊ីរ៉ង់ក៏សងសឹកវិញ តាមរយៈការវាយប្រហារដោយដ្រូន លើនាវាចម្បាំងអាមេរិក ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីការខូចខាតទេ។

ស្ថានការណ៍ក្តៅគគុកចុងក្រោយបំផុតនេះ បានបន្ថែមភាពស្មុគស្មាញដល់សង្គ្រាមមជ្ឈិមបូព៌ា ខណៈបទឈប់បាញ់២សប្តាហ៍ កាន់តែកៀកដល់ទីបញ្ចប់ ហើយមកទល់ពេលនេះ មិនទាន់មានពន្លឺនៃបទឈប់បាញ់ថ្មីនៅឡើយទេ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម