Connect with us

ព័ត៌មានអន្ដរជាតិ

​​បេក្ខជ​ន​​សក្តានុពល​​៤​រូប​ដែល​​នឹ​ងជំនួស​តំណែង​​ លោក Antonio Guterres

បានផុស

នៅ

តំណែង​​​​​អគ្គលេខាធិការ​នៃអង្គការសហប្រជាជាតិរបស់​ លោក Antonio Guterres នឹងបញ្ចប់អាណត្តិទីពីរ និងចុងក្រោយរយៈពេលប្រាំឆ្នាំ​នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៦។ លោក Antonio Guterres ​បានចូលកាន់តំណែង​ជា​អគ្គលេខា​ធិការ​​​​ទី​៩​​របស់​អង្គការ​សហប្រជាជាតិ​ បន្តពី លោក Ban Ki-Moon នៅថ្ងៃទី ១ខែមករា ឆ្នាំ ២០១៧​ ហើយត្រូវបានតែងតាំង​ម្តងទៀត​​សម្រាប់អាណត្តិទីពីរ​ចាប់ផ្តើមនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២​ ពេល​គឺ​​ជាង​​១ខែ​ប៉ុណ្ណោះ​ មុ​ន​រុស្ស៊ី​​​លើក​ទ័ព​​ចូលឈ្លានពាន​​​​​អ៊ុយក្រែន​​នៅថ្ងៃទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០២២​​។

Rafael Grossi, Rebeca Grynspan, Michelle Bachelet, Macky Sall
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មក​ដល់​ពេល​នេះ​​​ ស្ថាប័ន​អង្គការ​​អង្គការ​សហប្រជាជាតិ​កំពុង​ស្ថិត​នៅ​​ក្នុង​ដំណើរការជ្រើសរើសអ្នក​​ស្នង​​តំណែងរបស់លោកអគ្គលេខាធិការ​បច្ចុប្បន្ន ហើយ​​មាន​បេក្ខជន​​​សក្តានុពល​​​ចំនួន​៤រូប​ ត្រូវ​បាន​តែង​តាំង​​​​សម្រាប់​ការ​​វាយ​តម្លៃ​និង​​​ការ​​អនុម័ត​​យល់​ព្រម​ពី​សមាជិក​របស់​​អង្គការប្រជាជាតិ ដែល​នឹង​​ត្រូវ​ជ្រើស​រើស​ចុង​ក្រោយ​នៅចុង​ខែ​កក្កដា​២០២៦។

ក្នុងចំណោម​​បេក្ខជន​សក្តានុពល​ទាំង​​៤រូប មាន​​បីរូប​​មកពី​តំបន់​អាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន ស្របតាមការអនុវត្តជាទម្លាប់នៃ​ឆ្លាស់​​តំណែងក្នុងចំណោមតំបន់ភូមិសាស្ត្រ។ ​អគ្គលេខាធិការ​​​បច្ចុប្បន្ន​ លោក Antonio Guterres សញ្ជាតិ​ព័រទុយហ្គាល់ និង​ធ្លាប់​​ជានាយករដ្ឋមន្ត្រី​របស់​ប្រទេស​ព័រទុយហ្គាល់​ ​មក​ពី​​តំបន់​អឺរ៉ុប។ លោក Ban Ki-Moon សញ្ជាតិ​កូរ៉េខាងត្បូង​ចេញ​ពី​តំបន់​អាស៊ី បាន​​កាន់តំណែង​​អគ្គលេខាធិការ​ធិការ​អង្គការ​សហប្រជាជាតិ មុន​លោក Antonio Guterres។

​សម្រាប់​​​បេក្ខជន​ទាំង​៤រូប​ពេលនេះ មាន​បេក្ខជនពីរនាក់ជាស្ត្រី​​។ ប្រធានមហាសន្និបាត លោកស្រី Annalena Baerbock និងអ្នកផ្សេងទៀតកំពុងអំពាវនាវឱ្យមានការតែងតាំងស្ត្រីបន្ថែមទៀត ព្រោះមិនដែលមានអគ្គលេខាធិការស្ត្រីទេ។

​បេក្ខជន​​​​ទាំង​​៤​រូប​ដែលមាន​សក្តានុពល​ស្ថិតនៅក្នុងការ​វាយ​តម្លៃ​ រួម​មានៈ

១) លោក Rafael Grossi ​មាន​សញ្ជាតិអាហ្សង់ទីន និង​កំពុង​កាន់តំណែង​ជា​អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)

២) លោកស្រី Rebeca Grynspan កាន់​សញ្ជាតិ​កូស្តារីកា (Costa Rica) ដោយ​ធ្លាប់​កាន់​តំណែង​ជាអនុប្រធាធិបតី​នៃ​ប្រទេស​តំបន់​ការ៉ាប៊ីន​ និង​​កំពុង​កាន់តំណែង​​អគ្គលេខាធិការសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍

៣) លោកស្រី Michelle Bachelet អតីតប្រធានាធិបតីឈីលី​ នៅតំបន់​អាមេរិក​ឡាទីន​​

៤) លោក Macky Sall អតីតប្រធានាធិបតី​ប្រទេសសេណេហ្គាល់ មក​ពី​តំបន់​អាហ្វ្រិក​។

​ការ​ផ្សាយ​របស់​អង្គភាព​សារ​ព័ត៌មាន​របស់​អង្គការសហប្រជាជាតិ (United Nations News) ជម្រើស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទីដប់ ដែលនឹងចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៧ អាច​ជះឥទ្ធិពល​ដល់​ការទូត​សកល ការឆ្លើយតប​ចំពោះ​វិបត្តិ​នានា​ទូទាំង​ពិភពលោក និង​ទិសដៅ​នៃ​ប្រព័ន្ធ​ពហុភាគី​សម្រាប់​ទសវត្សរ៍​ខាងមុខ។

​សំណួរស្ទង់​មតិ​របស់​អង្គការសហប្រជាជាតិ បាន​លើក​ឡើង​ថា តើ​ប្រធាន​អង្គការសហប្រជាជាតិ​បន្ទាប់​នឹង​មកពី​ប្រទេស​ណា? តើ​ស្ត្រី​ម្នាក់​នឹង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ដឹកនាំ​អង្គការ​នេះ​ជា​លើក​ដំបូង​ដែរ​ឬទេ?៕​​

រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម