ព័ត៌មានអន្ដរជាតិ
លោក ត្រាំ បញ្ជាក់ថា មិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរក្នុងសង្រ្គាមនៅអ៊ីរ៉ង់ ទេ
សង្រ្គាមនៅមជ្ឈិមបូព៌ាដែលផ្តើមឡើងដោយសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានវាយប្រហារ និងនាំឱ្យខូតខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយមានការសងសឹកមិនដាច់រវាងភាគីទាំងបី វាក៏ប៉ះពាល់ដល់ប្រទេសជាច្រើននៅមជ្ឈិមបូព៌ា មានមនុស្សមួយចំនួន និងអ្នកជំនាញព្រួយបារម្ភពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្រ្គាមនេះ។
យ៉ាងណា អ្នកចាប់ផ្តើមសង្រ្គាមដ៏ធំ គឺប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ទេ។

យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ពេលអ្នកកាសែតសួរ លោក ត្រាំ នៅឯសេតវិមាន តើលោកនឹងប្រើប្រាស់អាវុធបែបនោះឬអត់? លោក ត្រាំ ប្រាប់អ្នកយកព័ត៌មានថា៖ «ហេតុអ្វីបានជាខ្ញុំត្រូវប្រើអាវុធនុយក្លេអ៊ែរ? យើងបំផ្លាញពួកគេទាំងស្រុង តាមរបៀបធម្មតាដោយគ្មានវា[អាវុធនុយក្លេអ៊ែរ]»។
លោកបន្ថែមថា៖ «ទេ! ខ្ញុំមិនប្រើប្រាស់វាទេ។ អាវុធនុយក្លេអ៊ែរមិនគួរត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយនរណាម្នាក់ឡើយ»។
ពេលសួរថា តើលោកសុខចិត្តរង់ចាំកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងជាមួយអ៊ីរ៉ង់ដល់ពេលណា?
លោក ត្រាំ តបថា៖ « កុំប្រញាប់ប្រញាល់ពេក»។
លោកបន្ថែមថា៖ « អ៊ីរ៉ង់ប្រហែលជាផ្ទុកអាវុធរបស់ពួកគេតិចតួចប៉ុណ្ណោះ អំឡុងពេលឈប់បាញ់រយៈពេលពីរសប្តាហ៍! យ៉ាងណាយោធាអាមេរិកអាចបំផ្លាញវាក្នុងរយៈពេលប្រហែលមួយថ្ងៃ»។
ប្រធានាធិបតីអាមេរិករូបនេះបន្តថា៖ « កងទ័ពជើងទឹករបស់ពួកគេបានបាត់អស់ទៅហើយ កងទ័ពអាកាសក៏បាត់ ចំណែកប្រព័ន្ធការពារយន្តហោះរបស់ពួកគេក៏បាត់ទៀត[…] ប្រហែលជាពួកគេបានផ្ទុកអាវុធបន្តិចបន្តួចប៉ុណ្ណោះ អំឡុងសម្រាករយៈពេលពីរសប្តាហ៍នេះ ប៉ុន្តែយើងនឹងបំផ្លាញវាប្រហែលមួយថ្ងៃ ប្រសិនបើពួកគេបានធ្វើ[នៅតែមានអាវុធ]»។
លោក ត្រាំ និយាយថា៖ « ខ្ញុំចង់ធ្វើកិច្ចព្រមព្រៀងដ៏ល្អបំផុត។ ខ្ញុំអាចធ្វើកិច្ចព្រមព្រៀងឥឡូវនេះ[…] ប៉ុន្តែខ្ញុំមិនចង់ធ្វើបែបនោះទេ។ ខ្ញុំចង់ឱ្យវាឋិតថេរជារៀងរហូត»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក-អ៊ីស្រាអែលបានបើកកាតរវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធភាគីទាំងបីយ៉ាងច្រើន ពិសេសឈានដល់បិទផ្លូវទឹកសំខាន់ គឺច្រកសមុទ្រ Hormuz ដែលជាផ្លូវយុទ្ធសាស្រ្តនាំចេញប្រេងសកល៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


