ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ដាក់ឱសានវាទឱ្យអាមេរិក ទទួលលក្ខខណ្ឌសន្តិភាព បើមិនចង់ចាញ់សង្គ្រាម
តំណាងចរចាកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានផ្ញើសារព្រមានធ្ងន់ៗទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ថា សហរដ្ឋអាមេរិកគ្មានជម្រើសអ្វី ក្រៅតែពីទទួលយកផែនការសន្តិភាពចុងក្រោយរបស់ខ្លួននោះទេ បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខនឹងបរាជ័យជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នាថ្ងៃទី១៣ ខែឧសភា នេះ។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា បទឈប់បាញ់ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដែលកំពុងអូសបន្លាយជាងពីរខែមកនេះ កំពុងតែស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន និងជិតរលាយសាបសូន្យទៅវិញ។
លោក Mohammad Bagher Ghalibaf ដែលជាអ្នកចរចារបស់អ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិក ត្រូវតែគោរពសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ តាមរយៈសំណើ ១៤ចំណុច ដែលខ្លួនបានដាក់ជូន។ លោកបានបន្ថែមដោយចំអកថា បើអាមេរិក នៅតែរារែកមិនព្រមសម្រេចចិត្តឱ្យបានឆាប់ទេ នោះអ្នកដែលត្រូវរ៉ាប់រងបន្ទុកចំណាយសង្គ្រាមដ៏ធ្ងន់ធ្ងរ គឺគ្មាននរណាក្រៅពីប្រជាជនអាមេរិក ដែលជាអ្នកបង់ពន្ធនោះឡើយ។ ជាក់ស្តែង ក្រសួងការពារជាតិអាមេរិកទើបតែទម្លាយថា ការចំណាយក្នុងសង្គ្រាមនេះ បានហក់ឡើងដល់ជិត ២៩ពាន់លានដុល្លារទៅហើយ។
ចំពោះខ្លឹមសារនៃសំណើសន្តិភាពនេះ ខាងភាគីអ៊ីរ៉ង់ ចង់ឱ្យមានការបញ្ឈប់សង្គ្រាម នៅគ្រប់សមរភូមិទាំងអស់ រួមទាំង នៅប្រទេសលីបង់ផងដែរ។ លើសពីនេះ អ៊ីរ៉ង់ ទាមទារឱ្យអាមេរិកដកការឡោមព័ទ្ធតាមផ្លូវទឹក នៅតាមកំពង់ផែផ្សេងៗ និងបញ្ចេញទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅបរទេសជាយូរមកហើយ។ យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បានបដិសេធភ្លាមៗ ដោយចាត់ទុកថា ជារឿងដែលមិនអាចទទួលយកបានឡើយ ហើយលោកបានប្រកាសដោយជឿជាក់ថា អាមេរិកនឹងទទួលបានជ័យជម្នះទាំងស្រុងលើអ៊ីរ៉ង់ជាមិនខាន៕
ប្រែសម្រួល៖ ឈាង
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


