ព័ត៌មានអន្ដរជាតិ
នៅ កូរ៉េខាងជើង! អ្នកគេចវេះច្បាប់កាតព្វកិច្ចយោធា នឹងជាប់ទោសធ្ងន់ធ្ងរ, ករណីខ្លះ ឪពុកម្តាយ ត្រូវទទួលទោស ជំនួសកូន
កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភានៃប្រទេសកម្ពុជា បានអនុម័ត សេចក្តីព្រាងច្បាប់ ស្ដីពីកាតព្វកិច្ចយោធា រួចរាល់ហើយ។

សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើង ដោយអនុលោមតាមមាត្រា ៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងបំណង ពង្រឹងលើវិស័យការពារជាតិ និងបណ្តុះបណ្តាលយុវជន។
ក្រៅពីកម្ពុជា មានប្រទេសជាច្រើនទៀត ដែលអនុវត្តច្បាប់នេះ ហើយមានប្រទេសខ្លះ ថែមទាំងដាក់ទោសទណ្ឌ ធ្ងន់ធ្ងរបំផុតផងដែរ ចំពោះនរណា ដែលគេចវេះពីច្បាប់នេះ។
តើនៅលើពិភពលោកនេះ ប្រទេសណា ដែលដាក់ទោសធ្ងន់ធ្ងរជាងគេ ចំពោះអ្នកគេចវេះ ពីច្បាប់កាតព្វកិច្ចយោធា?

ចម្លើយគឺ កូរ៉េខាងជើង! ប្រទេសនេះ មានកម្មវិធីកាតព្វកិច្ចយោធាចាប់បង្ខំ ដែលយូរបំផុតនៅលើពិភពលោក។ ក្រោមគោលនយោបាយ សុងហ្គុន (យោធាជាចម្បង), រដ្ឋ បានប្រើប្រាស់ប្រព័ន្ធកែនទ័ព ដើម្បីរក្សាកម្លាំងទ័ពសកម្ម ឲ្យបានចន្លោះពី ១.២ ដល់ ១.៣ លាននាក់ ដែលចំនួននេះ គឺស្មើនឹងជិត ៥% នៃចំនួនប្រជាជនសរុប។
ពលរដ្ឋ ត្រូវចុះឈ្មោះចូលក្នុងបញ្ជីកែនទ័ព នៅអាយុ ១៤ឆ្នាំ ហើយចាប់ផ្ដើមបម្រើការជា យោធាសកម្មភ្លាមៗ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ ពោលគឺនៅអាយុ ១៧ ឬ ១៨ឆ្នាំ។
បុរសដែលមានកាយសម្បទាមាំមួន ត្រូវបម្រើការរហូតដល់ ១០ឆ្នាំ ក្នុងកងកម្លាំងប្រយុទ្ធធម្មតា ប៉ុន្តែចំពោះអ្នក ដែលត្រូវបានចាត់តាំងឲ្យទៅអង្គភាពយុទ្ធសាស្ត្រពិសេស ដូចជាកងកម្លាំងមីស៊ីល អាចបម្រើការរហូតដល់ ១៣ ឆ្នាំ ខណៈស្ត្រី ត្រូវបម្រើការចន្លោះពី ៥ ទៅ ៧ឆ្នាំ។

ការគេចវេះពីកាតព្វកិច្ចយោធា មិនមែនគ្រាន់តែជាការល្មើសច្បាប់ធម្មតានោះទេ ប៉ុន្តែ វាត្រូវបានចាត់ទុកថាជា «អំពើក្បត់ជាតិ» ឬ «បទល្មើសប្រឆាំងនឹងរដ្ឋ» ផងដែរ។
យោងតាមគេហទំព័រ Global North Korea, សម្រាប់អ្នក ដែលព្យាយាមគេចវេះ តាមមធ្យោបាយផ្សេងៗក្នុងគ្រាសន្តិភាព ត្រូវជាប់ពន្ធនាគារពី ១ ដល់ ៥ ឆ្នាំ។ ពួកគេ ត្រូវបញ្ជូនទៅកាន់ ជំរំអប់រំកែប្រែ Kyo-hwa-so ដើម្បីធ្វើការងារ ធ្ងន់ៗបំផុត។ ករណីធ្ងន់លើសនេះ ពួកគេអាចត្រូវ ប្រហារជីវិតតែម្តង។
មិនមែនត្រឹមទោសតាមច្បាប់ព្រហ្មទណ្ឌទេ កូរ៉េខាងជើង ក៏នៅមានប្រព័ន្ធដាក់ទោស ដែលធ្វើឲ្យប៉ះពាល់ដល់អនាគត និងគ្រួសារ របស់អ្នកដែលគេចវេះពីកាតព្វកិច្ចយោធា ថែមទៀតផង។
អ្នកគេចវេះ នឹងធ្វើឲ្យវណ្ណៈសង្គម របស់គ្រួសារខ្លួន ធ្លាក់ចុះដល់បាត បណ្តាលឲ្យសមាជិកគ្រួសារផ្សេងទៀត មិនអាចរៀនសកលវិទ្យាល័យ ឬធ្វើការងារល្អៗបាន ហើយក្នុងករណីខ្លះ បើកូនរត់គេចខ្លួនបាត់ ឪពុកម្តាយអាចនឹងត្រូវជាប់ពន្ធនាគារជំនួស ឬត្រូវបញ្ជូនឲ្យទៅរស់នៅតំបន់ដាច់ស្រយាល និងតោកយ៉ាកបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


