Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រាប់ថា លោក ស៊ី សន្យា មិនបញ្ជូនយុទ្ធោបករណ៍ ទៅឲ្យអ៊ីរ៉ង់ ឡើយ

បានផុស

នៅ

សង្គ្រាមអ៊ីរ៉ង់ គឺជាបញ្ហាដ៏រសើបមួយ ត្រូវបានលើកយកមកពិភាក្សា ក្នុងជំនួបទល់មុខជាប្រវត្តិសាស្រ្ត រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រមុខរដ្ឋចិន ស៊ី ជីនពីង នៅទីក្រុង ប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦។

លោក ស៊ី ជាមួយលោក ត្រាំ (រូប៖ Reuters)

ក្រោយជំនួបនោះ ប្រមុខសេតវិមាន បានប្រាប់ទៅសារព័ត៌មាន Fox News ថា លោក ស៊ី បានសន្យាជាមួយគាត់ ថានឹងមិនបញ្ជូនយុទ្ធោបករណ៍ ទៅឲ្យប្រទេសអ៊ីរ៉ង់ ដាច់ខាត។

តាមសម្តីលោកត្រាំ, មេដឹកនាំចិន សន្យាមិនផ្តល់យុទ្ធោបករណ៍ឡើយ។ នោះគឺជាសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយ ហើយចិន ក៏ចង់ឲ្យច្រកសមុទ្រ Hormuz បន្តបើកចំហដែរ ព្រោះចិន នាំចូលប្រេងពីតំបន់នោះ។

ក្រៅពីសង្គ្រាមអ៊ីរ៉ង់, បញ្ហាតៃវ៉ាន់ ក៏ជាចំណុចក្តៅមួយដែរ ដែលលោក ស៊ី បានលើកយកមកជជែក ជាមួយប្រមុខរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន។ ចិន បានបញ្ជាក់ជាថ្មី ដោយជំទាស់យ៉ាងដាច់អហង្ការ ចំពោះការលក់អាវុធរបស់អាមេរិក ទៅឲ្យកោះតៃវ៉ាន់ ជាពិសេសកញ្ចប់អាវុធតម្លៃ ១៤ពាន់លានដុល្លារ ដែលកំពុងរង់ចាំការសម្រេចចិត្តពីលោក ត្រាំ។

លោក ស៊ី ជាមួយលោក ត្រាំ (រូប៖ Reuters)

សូមជម្រាបថា លោក ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបពិភាក្សាការងារដ៏សំខាន់ ជាមួយលោកស៊ី។

ដំណើរទស្សនកិច្ចនេះ មិនមែនជារឿងធម្មតាឡើយ ព្រោះវាជាលើកដំបូង ដែលមេដឹកនាំអាមេរិក មកជួបដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីលោក វិលត្រឡប់មកកាន់តំណែងវិញ ក្នុង​អាណត្តិ​ទី​២។

ដំណើរនេះផងដែរ កើតឡើង ចំពេលលោក ត្រាំ កំពុងជួបបញ្ហាផ្ទៃក្នុងយ៉ាងវឹកវរ ដោយសារសង្គ្រាមអ៊ីរ៉ង់ បានធ្វើឲ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះ និងបង្កឲ្យមានអតិផរណាក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម