ព័ត៌មានអន្ដរជាតិ
គុយបា ព្រមានអាមេរិក ថា សកម្មភាពយោធាលើគុយបា នឹងនាំឱ្យមានការបង្ហូរឈាម
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel លើកឡើងនៅថ្ងៃចន្ទថា សកម្មភាពយោធាណាមួយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសគុយបា នឹងនាំឱ្យមានការបង្ហូរឈាម ជាមួយនឹងផលវិបាកដែលមិនអាចគណនាបានសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមភ្នាក់ងារសាព័ត៌មានរ៉យទ័រ ចុះផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ។
លោក Diaz-Canel បង្ហោះលើបណ្តាញសង្គម X ថា៖ « ប្រទេសគុយបាមិនមែនជាការគំរាមកំហែងទេ»។
ការអត្ថាធិប្បាយទាំងនេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍របស់សារព័ត៌មាន Axios មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីចារកម្មសម្ងាត់ ដែលនិយាយថា ប្រទេសគុយបាទទួលបានដ្រូនយោធាជាង ៣០០គ្រឿង ថែមទាំងពិភាក្សាពីផែនការប្រើប្រាស់ដ្រូនទាំងនោះ ដើម្បីវាយប្រហារមូលដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅឈូងសមុទ្រ Guantanamo នាវាយោធាសហរដ្ឋអាមេរិក និងទីក្រុង Key West ក្នុងរដ្ឋ Florida ។

រដ្ឋាភិបាលគុយបា បានចោទប្រកាន់ត្រឡប់ទៅវិញថា សហរដ្ឋអាមេរិកកំពុងប្រតិដ្ឋករណីនេះ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃអន្តរាគមន៍យោធាដែលអាចកើតមាន។
នៅតាមដងផ្លូវនៃទីក្រុង Havana ប្រជាពលរដ្ឋមួយចំនួននិយាយថា ពួកគេនឹងទប់ទល់នឹងការវាយប្រហារណាមួយ ទោះបីជាមានការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ នៅលើកោះនេះក៏ដោយ។
ប្រជាជនគុយបាម្នាក់ ឈ្មោះ Ulises Medina អាយុ ៥៨ឆ្នាំ ជាអ្នករស់នៅទីក្រុង Havana ជំរុញឱ្យមានការចរចា។
លោកលើកឡើងថា៖ « វាមិនត្រឹមត្រូវទេ ដែលសហរដ្ឋអាមេរិក ឈ្លានពានប្រទេសគុយបា ហើយគុយបានក៏មិនបានឈ្លានពានអាមេរិកដែរ។ ពួកគេត្រូវតែឈានដល់កិច្ចព្រមព្រៀង ពិភាក្សា និងចរចា។ ក្នុងករណីណាក៏ដោយ គុយបានឹងការពារខ្លួនពីព្រោះប្រទេសនេះនឹងមិនត្រូវចុះចាញ់ឡើយ»។
គួរបញ្ជាក់ថា គុយបាជាសត្រូវកុម្មុយនីស្តរបស់ទីក្រុងវ៉ាស៊ីនតោនអស់ជាច្រើនជំនាន់មកហើយ រហូតមកដល់បច្ចុប្បន្នកំពុងស្ថិតនៅក្រោមភាពតានតឹងកាន់តែខ្លាំងឡើង។ ជាពិសេសចាប់តាំងពីសហរដ្ឋអាមេរិកបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល ក្រោយពីការចាប់ខ្លួនអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា ជាសម្ព័ន្ធមិត្តរបស់គុយបាកាលពីខែមករា៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


