ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលកោះ Greenland ប្រកាសមិនលក់ដាច់ខាត ប៉ុន្តែ មើលឃើញវឌ្ឍនភាពក្នុងកិច្ចចរចាជាមួយ អាមេរិក
រដ្ឋាភិបាលកោះ Greenland បានថ្លែងកាលពីថ្ងៃចន្ទទី១៨ ខែឧសភា ថា កិច្ចចរចាកម្រិតជាន់ខ្ពស់ជាមួយសហរដ្ឋ អាមេរិក ជុំវិញអនាគតនៃដែនដីកោះមួយនេះ សម្រេចបាននូវវឌ្ឍនភាព ប៉ុន្តែបានសង្កត់ធ្ងន់ថា កោះដ៏ធំសម្បើមដែលប្រធានាធិបតី ដូណាល់ ត្រាំ ចង់បាននោះ នឹងមិនត្រូវលក់ជាដាច់ខាត។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីជំនួបរវាង លោក Jeff Landry ប្រេសិតពិសេសរបស់អាមេរិក ដែលត្រូវបានតែងតាំងដោយលោក ត្រាំ កាលពីឆ្នាំមុន ដើម្បីជំរុញការគ្រប់គ្រងរបស់អាមេរិកលើកោះ Greenland បានធ្វើដំណើរមកដល់ទីក្រុង Nuuk របស់កោះ Greenland កាលពីថ្ងៃអាទិត្យ ហើយបានជួបពិភាក្សាការងារកាលពីថ្ងៃចន្ទ ជាមួយនាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen និងរដ្ឋមន្ត្រីការបរទេស លោក Mute Egede ។
បន្ទាប់ពីជំនួបនោះ លោកនាយករដ្ឋមន្ត្រី Nielsen បានប្រាប់អ្នកយកព័ត៌មានថា «យើងជឿជាក់ថាមានវឌ្ឍនភាព ហើយពីខាងភាគី Greenland យើងកំពុងផ្តោតលើការស្វែងរកដំណោះស្រាយមួយដែលល្អសម្រាប់យើងទាំងអស់គ្នា ហើយអ្វីដែលសំខាន់បំផុតនោះគឺ ការគំរាមកំហែងនៃការកាត់យកទឹកដី ការកាន់កាប់ ឬការទិញយកកោះ និងប្រជាជន មិនត្រូវឲ្យកើតឡើងនោះទេ»។
លោក Nielsen បានបន្តថា Greenland បានមើលឃើញពីវឌ្ឍនភាពនៅក្នុងកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែ ថ្នាក់ដឹកនាំរបស់កោះនេះនៅតែបន្តរក្សាជំហររឹងមាំលើអធិបតេយ្យភាព។
ដោយឡែក រដ្ឋមន្ត្រីការបរទេស លោក Mute Egede បានអះអាងថា Greenland មាន «បន្ទាត់ក្រហម» យ៉ាងច្បាស់លាស់ ហើយនឹងមិនលក់ទឹកដីរបស់ខ្លួនក្នុងទម្រង់ណាមួយឡើយ។ យើងនឹងកាន់ កាប់កោះ Greenland ជារៀងរហូត។
ទោះបីជាទទួលស្គាល់ពីវឌ្ឍនភាពនៅក្នុងកិច្ចសន្ទនាក៏ដោយ ក៏ថ្នាក់ដឹកនាំកោះ Greenland នៅតែសង្កត់ធ្ងន់ថា រាល់ដំណោះស្រាយនាពេលអនាគតទាំងអស់ ត្រូវតែគោរពតាមអធិបតេយ្យភាព និងការសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជនក្នុងស្រុក ព្រមទាំងបដិសេធរាល់គំនិតទាំងឡាយណាដែលចាត់ទុកទឹកដីជាទំនិញសម្រាប់ជួញដូរ។
ទោះជាយ៉ាងណាក៏ដោយ ខាងភាគីលោក Landry មិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយឡើយបន្ទាប់ពីជំនួបនោះទេ។ កាលពីមុន រូបលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ដំណើរកម្សាន្តនេះគឺដើម្បី «ស្តាប់ និងស្វែងយល់តែប៉ុណ្ណោះ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


