ព័ត៌មានអន្ដរជាតិ
អាមេរិក បាត់បង់ និងខូចខាតយន្តហោះចម្បាំង-ដ្រូន ជាង ៤០គ្រឿង ពេលវាយអ៊ីរ៉ង់
របាយការណ៍ផ្លូវការមួយពីសហរដ្ឋអាមេរិក ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Telegraph នាថ្ងៃទី២០ ខែឧសភា នេះ បានទម្លាយឱ្យដឹងថា នៅក្នុងប្រតិបត្តិការយោធាដ៏ក្តៅគគុកមួយ ឈ្មោះថា «Epic Fury» ដែលបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈកន្លងទៅនេះ កងទ័ពអាកាសអាមេរិក បានរងការខូចខាត និងបាត់បង់យន្តហោះចម្បាំង ព្រមទាំងដ្រូនស៊ើបការណ៍ អស់យ៉ាងហោចណាស់ ៤២គ្រឿង។

យ៉ាងណាមិញ តួលេខនៃការបាត់បង់នេះ នៅមិនទាន់ជាតួលេខចុងក្រោយនៅឡើយទេ ព្រោះភ្នាក់ងារស្រាវជ្រាវនៃសភាអាមេរិក (CRS) បានបញ្ជាក់ថា ចំនួននេះ អាចនឹងមានការប្រែប្រួលទៅតាមការវាយតម្លៃជាក់ស្តែងបន្ថែមទៀត ដោយសារតែសកម្មភាពប្រយុទ្ធគ្នា នៅតែបន្តកើតមាន។
បើពិនិត្យទៅលើបញ្ជីឈ្មោះយន្តហោះដែលរងគ្រោះ គេឃើញមានយន្តហោះចម្បាំងទំនើបៗ និងដ្រូនមានតម្លៃថ្លៃៗ ជាច្រើនប្រភេទ។ ក្នុងនោះ រួមមាន យន្តហោះចម្បាំងប្រភេទ F-15E ចំនួន ៤គ្រឿង, យន្តហោះចម្បាំងជំនាន់ថ្មី F-35A មួយគ្រឿង, យន្តហោះវាយប្រហារគោលដៅលើដី A-10 មួយគ្រឿង, យន្តហោះចាក់សាំងលើអាកាស KC-135 ចំនួន ៧គ្រឿង, យន្តហោះរ៉ាដាបញ្ជាការ E-3 មួយគ្រឿង, រួមទាំងយន្តហោះដឹកជញ្ជូនសម្រាប់ប្រតិបត្តិការពិសេស និងឧទ្ធម្ភាគចក្រមួយចំនួនទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺការបាត់បង់ដ្រូនស៊ើបការណ៍ធុនធ្ងន់ MQ-9 Reaper រហូតដល់ទៅ ២៤គ្រឿង និងដ្រូនប្រភេទ MQ-4C Triton មួយគ្រឿងទៀត ដែលធ្វើឱ្យទំហំនៃការខូចខាតផ្នែកបច្ចេកវិទ្យាអាកាសចរណ៍នេះ មានទំហំធំធេងមែនទែន។
តាមរយៈការប្រមូលទិន្នន័យពីសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ និងបញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក ភ្នាក់ងារ CRS បានបង្ហាញថា ជម្លោះមួយនេះ បានលេបត្របាក់ថវិការដ្ឋអស់យ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅក្នុងសវនាការរបស់គណៈកម្មាធិការសភាសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ប្រធានផ្នែកហិរញ្ញវត្ថុស្តីទីនៃមន្ទីរបញ្ចកោណ លោក Jules W Hurst III បានឡើងផ្តល់សក្ខីកម្មថា ការប៉ាន់ប្រមាណតម្លៃចំណាយលើប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ីរ៉ង់ បានហក់ឡើងខ្ពស់រហូតដល់ទៅ ២៩ ពាន់លានដុល្លារទៅហើយ។
លោកបានពន្យល់បន្ថែមថា មូលហេតុចម្បង ដែលនាំឱ្យទំហំទឹកប្រាក់ចំណាយ កើនឡើងយ៉ាងគំហុកបែបនេះ គឺដោយសារតែរដ្ឋាភិបាលត្រូវចំណាយលើការគណនាឡើងវិញយ៉ាងលម្អិត ទៅលើតម្លៃនៃការជួសជុល និងការទិញជំនួសមកវិញនូវរាល់គ្រឿងយុទ្ធោបករណ៍ និងយន្តហោះចម្បាំងទាំងឡាយណា ដែលបានខូចខាត ឬត្រូវបានបំផ្លាញចោលនៅក្នុងសមរភូមិដ៏ស្រួចស្រាល់មួយនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


