Connect with us

ព័ត៌មានអន្ដរជាតិ

ស្រោម​អនាម័យ​លក់​ដាច់​ទ្វេ​ដង​ក្នុង​ប្រទេស​ធូរ​ស្រាល​កូវីដ​-​១៩​ក្នុង​ត្រីមាស​ទី​១​

បានផុស

នៅ

ការ​លក់​ស្រោម​អនាម័យ​បាន​កើន​ឡើង​​នៅ​ក្នុងបណ្តា​ប្រទេស​ជា​ច្រើន​​មាន​​ទាំង​ប្រទេស​ចិន​​ផង​ដែល​ប្រទេស​ទាំង​នោះ​បាន​ធូរ​ស្រាល​ពី​បំរាម​រឹត​ត្បិត​កូវីដ-១៩។ នេះ​​បើ​តាម​​ការ​ឲ្យ​ដឹង​ពីក្រុម​ហ៊ុន​លក់​ទំនិញ​យក្ស Reckitt ។

ក្រុម​ហ៊ុន​បាន​រាយការណ៍​ថា ការ​កើន​ឡើង​ពីរដ​ង​នៃ​ការ​លក់​ស្រោម​អនាម័យ​ម៉ាក Durex នៅ​ក្នុង​រយៈ​ពេល​ត្រី​មាស​ទី​១ ឆ្នាំ​២០២១ បើ​ប្រៀប​ធៀប​​​នឹង​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ។ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ តម្រូវ​ការ​ផលិត​ផល​សុខភាព​ទូទៅ​បាន​ធ្លាក់​ចុះ ដោយ​សារ​អតិ​ថិជន​​​បាន​រក្សា​​ទុក​នៅ​ក្នុង​ទូទឹក​កក។

ប្រធាន​ក្រុម​ហ៊ុន Reckitt បាន​បង្ហាញ​ថា ការលក់​សាប៊ូ​លាង​ចាន​ Lysol និង​​ថ្នាំកម្ចាត់​មេ​រោគ Dettol នៅ​តែ​មាន​តម្រូវ​ការ​ខ្ពស់ ដោយ​សារ​ត្រូវ​ការ​អនាម័យ​កាន់​តែ​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាប់​ផ្តើម​រាត​ត្បាត​ជំងឺ​ឆ្លង​កូវីដ-១៩​កាល​ពី​ឆ្នាំ​មុន ក្រុម​ហ៊ុន​បា​ន​និយាយ​ថា មនុស្ស​មាន​ការ​រួម​ភេទ​ទាប ដោយ​សារ​វិបត្តិ​កូវីដ-១៩។ ផ្ទុយ​ទៅ​ការ​លក់ស្រោម​អនាម័យ Durex បាន​ហក់​ឡើង​ខ្ពស់​នៅ​ពេល​ដែល​បំរាម​គម្លាត​សង្គម​ត្រូវ​បាន​បន្ធូរ​បន្ថយ​នៅ​រដូវ​ក្តៅ​នេះ។

នៅ​ផ្នែក​អាហារូបត្ថម្ភ​ ដែល​រាប់​ទាំង​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​កូន​ក្មេង​​ ការ​លក់​​ក្នុង​​ត្រី​មាស​ទី​១​បាន​ធ្លាក់​ចុះ​១២.៣% ប៉ុន្តែ​​ការលក់​​ផលិត​ផល​អនាម័យ​បាន​កើន​ឡើង​២១.១%។ ចំនួន​សរុប​​ការ​លក់​ក្នុង​រយៈ​ពេល​៣​ខែ​នៃ​ដើម​ឆ្នាំ​២០២១​នេះ​មានចំនួន​ទឹក​ប្រាក់ ៣.៥​ប៊ីលាន​ដុល្លារ​អាមេរិក ពោល​គឺ​ធ្លាក់​ចុះ​១.១%។

នាយក​ប្រតិបត្តិ​លោក​ Laxman Narasimhan បាន​និយាយ​ថា ៖«តម្រូវ​ការ​សាប៊ូលាង​ចាន និង​ថ្នាំកម្ចាត់​មេរោគ​នៅ​តែ​បន្ត​លក់​ដាច់​ច្រើន ដោយ​សារ​អ្នក​ប្រើ​ប្រាស់​ត្រូវ​ការ​ដើម្បី​កម្ចាត់​វីរុស​ចម្លង និង​ត្រូវ​ការ​រក្សា​អនាម័យ​ដើម្បី​សុខភាព»។

ក្រុម​ហ៊ុន​បានរាយការណ៍​ថា ​ធ្លាក់​ចុះ​១៦.៤​%​សម្រាប់​ការ​លក់​ផលិត​ផល​ថែ​រក្សា​​សុខភាព​ដូច​ជាថ្នាំ​ផ្តាសាយ​ Nurofen ឬ Strepsils ជា​ដើម។

លោក Narasimhan បន្ថែម​ថា នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​អត្រា​ឆ្លង​កូវីដ-១៩ ទាប និង​ខ្ពស់ ប្រជា​ជន​បាន​ថយ​ចុះ​ពី​ការ​លាង​ដៃ ឬ​ប្រើ​​ប្រាស់​ទឹក​អនាម័យ បើ​ទោះ​ជា​ការ​ប្រើ​នៅ​កម្រិត​ខ្ពស់​ជាង​មុន​ពេល​កូវីដ-១៩ក៏​ដោយ។ ដូច​ជា​ថ្នាំ​កម្ចាត់​មេ​រោគ​ Dettol លក់​ដាច់​ខ្ពស់​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​នៅ​ប្រទេស​ចិន​ធ្លាក់​ចុះ​វិញ។

ផលិត​ផល​សុខភាព​ផ្លូវ​ភេទ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​លក់​នៅ​បណ្តា​ប្រទេស​ដែល​ធូរ​ស្បើយ​ពីកូវីដ-១៩​ដូច​ជាប្រទេស​ចិន ក៏​ដូច​ជា​​ផ្នែក​ខ្លះ​នៃ​សហរដ្ឋ​អាមេរិក និង​ប្រទេស​នៅ​​អឺរ៉ុបមួយ​ចំនួន​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម