ព័ត៌មានអន្ដរជាតិ
ចិន បាញ់បង្ហោះគ្រាប់រ៉ុកកែតទៅស្ថានីយអវកាសថ្មីរបស់ខ្លួន ដោយជោគជ័យ
ប្រទេសចិន និយាយថា បានបាញ់គ្រាប់រ៉ុកកែត ដែលផ្ទុកម៉ូឌុលមួយផ្នែក នៃស្ថានីយអវកាសថ្មីរបស់ខ្លួន ដោយជោគជ័យ ហើយនឹងត្រូវបញ្ចប់នៅប្រហែលឆ្នាំ ២០២២ ។

ទូរទស្សន៍ CCTV បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្រាប់រ៉ុកកែតធំមួយនេះ បានហោះចេញពីកន្លែងមួយ នៅលើកោះ Hainan ភាគខាងត្បូងប្រទេសចិន ។

ម៉ូឌុល Tianhe ដែលមានបណ្តោយ ១៦.៦ ម៉ែត្រ និងទទឹង ៤.២ ម៉ែត្រ មានមុខងារគ្រប់គ្រងស្ថានីយ៍អវកាស ដែលចិនគ្រោងនឹងសាងសង់ ។ វាក៏នឹងក្លាយជាកន្លែងសម្រាប់ អវកាសយានិកស្នាក់នៅ និងធ្វើការពិសោធន៍ផងដែរ ។

ចិន កំពុងក្លាយជាប្រទេសឈានមុខគេ ក្នុងការអភិវឌ្ឍស្ថានីយអវកាសនៅឆ្នាំ ២០៣០ ។ កាលពីឆ្នាំមុនប្រទេសនេះ បាននាំយកថ្មពីឋានព្រះចន្ទ ដោយប្រើយានរុករកគ្មានមនុស្សបើក ហើយបានបើកការស៊ើបអង្កេត ដោយមានគោលដៅចុះចត នៅលើភពព្រះអង្គារនៅឆ្នាំនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ព្យុះខ្សាច់ ដ៏ធំសម្បើមមួយកំពុងបោកបក់គ្របដណ្ដប់ខេត្តភាគពាយ័ព្យប្រទេសចិន
ចុចអាន វីដេអូ ព្យុះខ្សាច់ដ៏អាក្រក់បំផុតវាយប្រហារលើទីក្រុងប៉េកាំង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


