ព័ត៌មានអន្ដរជាតិ
បារាំង ខឹងសម្បារយ៉ាងខ្លាំង ក្រោយមន្ត្រីការទូតខ្លួនរងការធ្វើបាបនៅអ៊ីរ៉ង់
រដ្ឋមន្ត្រីការបរទេសបារាំង បានប្រកាសកាលពីថ្ងៃ ទី២០ ខែកក្កដា ថា មន្ត្រីការទូតរបស់ខ្លួនចំនួនពីររូបប្រចាំប្រទេសអ៊ីរ៉ង់ បានរងគ្រោះដោយសារតែ «សកម្មភាពគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត» ពីសំណាក់ទីភ្នាក់ងារសន្តិសុខអ៊ីរ៉ង់ ហើយក្នុងនោះមានមន្ត្រីម្នាក់បានរងការធ្វើបាបខាងរាងកាយថែមទៀតផង។

លោក Jean-Noel Barrot រដ្ឋមន្ត្រីការបរទេសបារាំង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ត្រីការទូតទាំងពីររូប ត្រូវបានមន្ត្រីអ៊ីរ៉ង់កំណត់គោលដៅវាយប្រហារកាលពីយប់ថ្ងៃអាទិត្យ ដែលនេះជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិការទូត។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន lemonde.fr។
លោកបានបន្តថា ពួកគេទាំងពីរនាក់ត្រូវបាន ឃាត់ខ្លួនអស់រយៈពេលជាច្រើនម៉ោងដោយគ្មានមូលហេតុ ត្រូវបានសាកសួរចម្លើយ ហើយម្នាក់ក្នុងចំណោមពួកគេត្រូវបានគេធ្វើបាបខាងរាងកាយ មុនពេលពួកគេអាចត្រឡប់ទៅកាន់ស្ថានទូតវិញ។ បច្ចុប្បន្ន ពួកគេមានសុវត្ថិភាពហើយ និងត្រូវបានរំពឹងថានឹងធ្វើដំណើរត្រឡប់មកប្រទេសបារាំងវិញក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។
លោក Barrot បានសង្កត់ធ្ងន់ថា «ការវាយប្រហារនេះគឺជារឿងដ៏រន្ធត់បំផុត ព្រោះមន្ត្រីទាំងពីររូបនេះគឺជាអ្នកគ្រប់គ្រងកម្មវិធីរបស់យើងក្នុងការគាំទ្រដល់សង្គមស៊ីវិល ជាពិសេសសិល្បករ និងអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់»។
លោករដ្ឋមន្ត្រី ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្លង់ បានថ្លែងថា លោកបានប្រាប់ទៅកាន់សមភាគីអ៊ីរ៉ង់ លោក Abbas Araghchi រួចហើយថា ហេតុការណ៍ដ៏ធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន នេះ មិនអាចបញ្ចប់ទៅដោយគ្មានផលវិបាកនោះឡើយ។
ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីលោក Barrot បានបញ្ជាក់ជាថ្មីកាលពីសប្តាហ៍មុនថា ទណ្ឌកម្មរបស់អឺរ៉ុបលើអ៊ីរ៉ង់ នឹងមិនត្រូវបានលើកលែងនោះទេ លុះត្រាតែទីក្រុងតេហេរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងបញ្ឈប់សកម្មភាពដែលទីក្រុងប៉ារីសហៅថាជាការបង្កអស្ថិរភាពនៅក្នុងតំបន់។
ស្របពេលជាមួយគ្នានេះ ទីក្រុងតេហេរ៉ង់បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងប្រយុទ្ធក្នុងសង្គ្រាមទ្រង់ទ្រាយធំ ជាមួយវ៉ាស៊ីនតោន ខណៈដែលសហរដ្ឋអាមេរិកបានពង្រីកការវាយប្រហារតាមអាកាសពាសពេញប្រទេសអ៊ីរ៉ង់ ជាយប់ទីប្រាំបួនជាប់ៗគ្នា ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយបានដួលរលំ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ខ្មាន់កាំភ្លើងមិនស្គាល់មុខ លបធ្វើឃាតមេដឹកនាំនិកាយសាសនាដ៏ល្បីម្នាក់នៅ អ៊ីរ៉ង់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


