ព័ត៌មានអន្ដរជាតិ
សាលតម្កល់សពនៅបារាំង កកស្ទះខ្លាំង ខណៈមនុស្សស្លាប់ច្រើន ព្រោះរលកកម្ដៅ
ការកើនឡើងនូវចំនួនអ្នកបាត់បង់ជីវិតយ៉ាងគំហុក ក្នុងអំឡុងពេលនៃការវាយប្រហារដោយរលកកម្ដៅជាប្រវត្តិសាស្ត្រ បានធ្វើឱ្យប្រព័ន្ធរៀបចំពិធីបុណ្យសពនៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង ធ្លាក់ចូលទៅក្នុងវិបត្តិ និងការកកស្ទះយ៉ាងធ្ងន់ធ្ងរ ដែលមិនធ្លាប់មាន ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។

បើយោងតាមសារព័ត៌មាន Fox News ចុះផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ប្រទេសបារាំង បានកត់ត្រាចំនួនអ្នកស្លាប់លើសពីការរំពឹងទុកជាង ៥ ៧០០នាក់ ក្នុងអំឡុងពេលនៃការវាយប្រហារដោយសាររលកកម្ដៅដ៏ខ្លាំងក្លា និងជាប្រវត្តិសាស្ត្រនាដើមរដូវក្តៅនេះ។ តួលេខនេះ បានក្លាយជាគ្រោះមហន្តរាយទាក់ទងនឹងកម្ដៅដ៏ដុនដាប និងសាហាវបំផុតសម្រាប់បារាំង គិតចាប់តាំងពីឆ្នាំ២០០៣ មក។
តំណាងក្រុមហ៊ុន និងអ្នកចាត់ចែងពិធីបុណ្យសពជាច្រើននៅក្នុងរដ្ឋធានីប៉ារីស បានប្រាប់ថា ពួកគេត្រូវជួបប្រទះនូវចំនួនសពដែលត្រូវដឹកយកមករៀបចំពិធីបញ្ចុះ ឬបូជា ច្រើនហួសពីសមត្ថភាពដែលអាចទទួលយកបាន។ បញ្ហានេះ បានធ្វើឱ្យកន្លែងរៀបចំពិធីបុណ្យសព និងមន្ទីរតម្កល់សពជាច្រើនកន្លែងត្រូវពេញ រហូតដល់គ្មានចន្លោះទំនេរសម្រាប់ទទួលសពថ្មីៗបន្ថែមទៀតឡើយ ហើយត្រូវបង្ខំចិត្តមិនទទួលយកសពដែលដឹកមកជាបន្តបន្ទាប់។
ស្ថានភាពកកស្ទះនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់គ្រួសារនៃជនរងគ្រោះ ដោយសារដំណើរការនៃការរៀបចំពិធីបុណ្យសព ការបូជា និងការបញ្ចុះ ត្រូវចំណាយពេលរង់ចាំយូរជាងសព្វដង។ ការស្ទះដំណើរការបែបនេះ មិនត្រឹមតែបង្កើតជាការលំបាកផ្នែកបច្ចេកទេស និងទីតាំងតម្កល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបន្ថែមសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់សាច់ញាតិ ដែលត្រូវរង់ចាំជាច្រើនថ្ងៃ ដើម្បីអាចរៀបចំពិធីលាគ្នាជាចុងក្រោយ ជូនមនុស្សជាទីស្រឡាញ់របស់ពួកគេ។
សូមជម្រាបថា នៅចន្លោះពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា អាជ្ញាធរបារាំង ធ្លាប់វាយតម្លៃថានឹងមានអ្នកស្លាប់ប្រមាណ ១៥ ៩១០នាក់ ប៉ុន្តែតួលេខជាក់ស្តែងបានកើនឡើងរហូតដល់ ២១ ៦៧៤នាក់ ដែលបង្កើតឱ្យមានចំនួនអ្នកស្លាប់លើសការរំពឹងទុកដល់ទៅ ៥ ៧៦៤នាក់ ឬត្រូវជា ៣៦ភាគរយ លើសពីសន្ទស្សន៍ធម្មតា។ សីតុណ្ហភាពនៅតាមតំបន់ជាច្រើន បានហក់ឡើងហួសពី ៤០អង្សាសេ ហើយដោយសារតែរលកកម្ដៅនេះកើតឡើងលឿនខុសធម្មតា ក្នុងកំឡុងពេលដែលប្រជាជនភាគច្រើនកំពុងបំពេញការងារ និងសិស្សកំពុងរៀនសូត្រ ទើបធ្វើឱ្យផលប៉ះពាល់មានទំហំធំធេងស្ទើរតែទូទាំងប្រទេស។
ទិន្នន័យរបស់ស្ថាប័នសុខភាពសាធារណៈបារាំង បានបង្ហាញថា ចំនួនអ្នកស្លាប់ បានកើនឡើងនៅគ្រប់ទីកន្លែង រាប់ចាប់ពីមន្ទីរពេទ្យ ផ្ទះសម្បែង រហូតដល់មណ្ឌលថែទាំជនជរា ដោយក្នុងនោះ មនុស្សចាស់ដែលមានអាយុចាប់ពី ៧៥ឆ្នាំឡើងទៅ មានចំនួនរហូតដល់ទៅពីរភាគបីនៃតួលេខអ្នកស្លាប់សរុប។ រដ្ឋធានីប៉ារីស និងតំបន់ជុំវិញ គឺជាកន្លែងដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានអ្នកស្លាប់លើសការរំពឹងទុកជិត ២ ០០០នាក់ ដែលកើនឡើងរហូតដល់ជាង ៨០ភាគរយ៕

ប្រែសម្រួល៖ ឈាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


