ព័ត៌មានអន្ដរជាតិ
បារាំង ដាក់វិធានការសងសឹកអ៊ីរ៉ង់វិញ ក្រោយមន្ត្រីទូតរបស់ខ្លួនរងហិង្សា និងចោទសួរនៅអ៊ីរ៉ង់
បារាំងកំពុងពិចារណាកាត់បន្ថយចំនួនមន្ត្រីទូតរបស់ខ្លួននៅទីក្រុងតេហេរ៉ង់ និងបានកោះហៅភារធារីអ៊ីរ៉ង់ ប្រចាំទីក្រុងប៉ារីសមកព្រមានជាផ្លូវការ បន្ទាប់ពីមន្ត្រីការទូតបារាំងពីររូប រងការចាប់ខ្លួន សាកសួរ និងវាយដំពីរដ្ឋអំណាចអ៊ីរ៉ង់។
វិធានការសងសឹកជាបន្តបន្ទាប់ពីសំណាក់ប្រទេសបារាំង កំពុងស្ថិតក្រោមការវាយតម្លៃយ៉ាងម៉ត់ចត់ ខណៈរដ្ឋមន្ត្រីការបរទេសបារាំងបានប្រកាសក្តែងៗថា ទង្វើខុសច្បាប់អន្តរជាតិនេះនឹងត្រូវតែទទួលរងផលវិបាកត្រឡប់ទៅវិញជាដាច់ខាត។

យោងតាមការចុះផ្សាយរបស់ សារព័ត៌មានផ្ដាច់មុខ Iran International លោក Jean-Noel Barrot រដ្ឋមន្ត្រីការបរទេសបារាំង បានលើកឡើងថា រដ្ឋាភិបាលបារាំងបានចាត់ទុកការវាយប្រហារលើមន្ត្រីខ្លួនជា «សកម្មភាពគំរាមកំហែងដ៏ធ្ងន់ធ្ងរ» និងជាការរំលោភលើអភ័យឯកសិទ្ធិការទូតយ៉ាងធ្ងន់ធ្ងរបំផុត។
ជាក់ស្ដែង មន្ត្រីទូតទាំងពីររូបដែលទទួលបន្ទុករៀបចំកម្មវិធីគាំទ្រសង្គមស៊ីវិល វិល្បករ និងអ្នកវិទ្យាសាស្ត្រនៅអ៊ីរ៉ង់ ត្រូវបានកម្លាំងសន្តិសុខអ៊ីរ៉ង់ឃាត់ខ្លួនអស់ជាច្រើនម៉ោង សាកសួរដោយបង្ខំផ្លូវចិត្ត និងបង្ករបួសស្នាមលើរាងកាយយ៉ាងតិចម្នាក់ មុនពេលដោះលែងឲ្យត្រឡប់មកស្ថានទូតវិញ និងត្រៀមហោះចាកចេញទៅប្រទេសបារាំងវិញ។
កម្រិតនៃវិធានការឆ្លើយតបដែលបារាំងអាចនឹងប្រើប្រាស់រួមមាន ការដាក់ទណ្ឌកម្មបន្ថែមតាមរយៈសហភាពអឺរ៉ុបទៅលើមន្ត្រីអ៊ីរ៉ង់ ដែលមានចំណែកទទួលខុសត្រូវ ស្រដៀងគ្នានឹងវិធានការដែលបារាំងធ្លាប់បានបណ្តេញមន្ត្រីការទូតអ៊ីរ៉ង់ និងបង្កកទ្រព្យសម្បត្តិរបស់ក្រសួងចារកម្មអ៊ីរ៉ង់កាលពីពេលមុនៗ។
លើសពីនេះ ទីក្រុងប៉ារីសក៏បានរំលឹកជាថ្មីនូវជំហររឹងត្អឹងរបស់ខ្លួន ដោយប្រកាសមិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចរបស់អឺរ៉ុបលើអ៊ីរ៉ង់ឡើយ ដរាបណាទីក្រុងតេហេរ៉ង់មិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងសកម្មភាពបង្កអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ទោះជាយ៉ាងណា យោងតាមរបាយការណ៍ពីសារព័ត៌មាន The Jerusalem Post រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានច្រានចោលការចោទប្រកាន់ និងបានស្តីបន្ទោសត្រឡប់ទៅវិញថា មន្ត្រីការទូតបារាំងទាំងនោះ ត្រូវបានឃាត់ខ្លួនដោយសារតែធ្វើសកម្មភាពខុសឆ្គង និងល្មើសនឹងច្បាប់ផ្ទៃក្នុងរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។
យ៉ាងណាមិញ ភាពតានតឹងផ្នែកការទូតដ៏ស្រួចស្រាវនេះ បានកើតឡើងចំពេលដែលស្ថានភាពសន្តិសុខក្នុងតំបន់កំពុងឡើងកម្តៅខ្លាំង ដោយសារតែអ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាពប្រកាសសង្គ្រាមពេញទំហឹងជាមួយនឹងសហរដ្ឋអាមេរិក៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
បារាំង ខឹងសម្បារយ៉ាងខ្លាំង ក្រោយមន្ត្រីការទូតខ្លួនរងការធ្វើបាបនៅអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


