ព័ត៌មានអន្ដរជាតិ
អ្នកស្នងតំណែងមេក្រុមអាល់កៃដានិងជាមេខ្លោងបំផ្ទុះគ្រាប់បែកស្ថានទូតអាមេរិកត្រូវបានសម្លាប់
ដោយដកស្រង់សម្តីមន្ត្រីចារកម្ម កាសែត New York Times បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មេបញ្ជាការទី២នៃក្រុមអាល់កៃដាដែលត្រូវបានចោទប្រកាន់ថាបានជួយរៀបចំផែនការបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិក២កន្លែងក្នុងទ្វីបអាហ្វ្រិកត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីរ៉ង់កាលពីខែសីហា។
កាសែតអាមេរិកបានរាយការណ៍ថា លោក Abdullah Ahmed Abdullah ឬ Abu Muhammad al-Masri ត្រូវបានបាញ់សម្លាប់ដោយបុរសពីរនាក់ដែលជិះម៉ូតូក្នុងទីក្រុង Tehran កាលពីជាងបីខែមុន។

មន្រ្តីស៊ើបការណ៍សម្ងាត់បានប្រាប់កាសែតថា ការសម្លាប់លោក al-Masri ដែលត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងរបស់មេដឹកនាំអាល់កៃដាបច្ចុប្បន្នគឺលោក Ayman al-Zawahri ត្រូវបានធ្វើឡើងដោយភ្នាក់ងារអ៊ីស្រាអែលតាមបញ្ជារបស់អាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ កាសែតនេះបានបន្ថែមថា គេមិនច្បាស់ទេថាតើអាមេរិកមានតួនាទីអ្វីនៅក្នុងការសម្លាប់អ្នកប្រយុទ្ធដើមកំណើតអេហ្ស៊ីបរូបនេះកាលពីថ្ងៃទី៧ខែសីហា។

កាសែតនេះបានរាយការណ៍ថា លោក Al-Masri ត្រូវបានសម្លាប់រួមជាមួយកូនស្រីរបស់គាត់។
លោក Al-Masri ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីភេរវករដែល FBI តាមចាប់ខ្លួនហើយត្រូវបានចោទប្រកាន់នៅសហរដ្ឋអាមេរិកពីបទឧក្រិដ្ឋទាក់ទងនឹងការបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិកក្នុងប្រទេសកេនយ៉ានិងតង់ហ្សានីដែលក្នុងនោះមនុស្ស២២៤នាក់ត្រូវបានសម្លាប់និងរាប់រយនាក់រងរបួស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


