Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្តេជ្ញាជួយ ឥណ្ឌា យកឈ្នះកូវីដ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃសុក្រទី២៨ខែឧសភាថា សហរដ្ឋអាមេរិកនិងឥណ្ឌាបានរួបរួមគ្នា ក្នុងការព្យាយាមដោះស្រាយការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយទីក្រុងវ៉ាស៊ីនតោន ចង់បញ្ជាក់ថា ខ្លួននឹងចាត់វិធានការដើម្បីជួយដល់ប្រទេសឥណ្ឌាដែលកំពុងវិបត្តិជំងឺឆ្លងធ្ងន់ធ្ងរ។

រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បានប្រាប់អ្នកយកព័ត៌មាន ពេលកំពុងឈរជាមួយលោក Blinken នៅឯក្រសួងការបរទេសអាមេរិកថា ប្រទេសឥណ្ឌា សូមថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានគាំទ្រយ៉ាងខ្លាំងនិងមានសាមគ្គីភាព។

Antony Blinken says US and India united in tackling Covid-19, Jaishankar  thanks America for 'strong support' - Times of India

ស្របពេលជាមួយគ្នានោះ លោក Blinken បានថ្លែងថា “នៅថ្ងៃដំបូងនៃវិបត្តិកូវីដ-១៩ ប្រទេសឥណ្ឌាបានស្ថិតនៅទីនោះសម្រាប់សហរដ្ឋអាមេរិក ជាអ្វីដែលយើងមិនដែលភ្លេចឡើយ។ ហើយឥឡូវនេះ យើងចង់ធ្វើឲ្យប្រាកដថា យើងក៏នៅទីនោះសម្រាប់ប្រទេសឥណ្ឌាដែរ”។

ភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងឥណ្ឌាគឺសំខាន់ខ្លាំង និងមាន ផលិតភាពកាន់តែខ្លាំងឡើង។

ក្នុងខែនេះ ឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ២ លើពិភពលោក បានកត់ត្រាចំនួនអ្នកស្លាប់ដោយសារកូវីដ ខ្ពស់បំផុតចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងក្នុងរយៈពេលជាងមួយឆ្នាំមកហើយ។

មានតែប្រមាណ ៣ ភាគរយប៉ុណ្ណោះនៃប្រជាជនឥណ្ឌាទាំង ១.៣ ពាន់លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ដែលនេះជាអត្រាទាបបំផុតក្នុងចំណោមប្រទេសទាំង ១០ ដែលមានករណីជំងឺច្រើនបំផុត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ករណីឆ្លងកូវីដប្រចាំថ្ងៃនៅ ឥណ្ឌា ធ្លាក់ចុះទាបបំផុត ក្នុងរយៈពេលជាងមួយខែ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម