Connect with us

ព័ត៌មានអន្ដរជាតិ

តើយើងគួរតែព្រួយបារម្ភអំពី វីរុសបំប្លែងខ្លួនថៃ ដែរឬទេ?

បានផុស

នៅ

ស្របពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីកំណើននៃករណីវីរុសកូវីដបំប្លែងខ្លួនឥណ្ឌានៅក្នុងចក្រភពអង់គ្លេសនោះ វីរុសកូរ៉ូណាប្រភេទថ្មី ក៏ត្រូវបានគេរកឃើញផងដែរ។

Covid-19 Testing As South African Mutation Causes Global Vaccine Worry
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីសុខាភិបាលអង់គ្លេសបានបញ្ជាក់កាលពីដើមសប្តាហ៍នេះថា ករណីវីរុសបំប្លែងខ្លួនថៃ C.36.3 ចំនួន១០៩ករណី ត្រូវបានគេរកឃើញនៅក្នុងប្រទេស។

ទោះវាមិនទាន់ត្រូវបានគេចុះបញ្ជីថាជាវីរុសគួរឲ្យព្រួយបារម្ភនៅឡើយក៏ដោយ ប៉ុន្តែសេវាសុខភាពសាធារណៈអង់គ្លេស (PHE) កំពុងសង្កេតមើលអត្រាឆ្លងយ៉ាងដិតដល់បំផុត។

បច្ចុប្បន្ន គេនៅមិនទាន់ច្បាស់ទេថាតើ វីរុសកូវីដបំប្លែងខ្លួនថៃ មានសមត្ថភាពឆ្លងរាលដាលខ្លាំងជាងប្រភេទដទៃទៀតដែរឬក៏អត់នោះទេ ប៉ុន្តែការស៊ើបអង្កេតកំពុងបន្ត។

A woman uses a swab to take a sample from her nostril.

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយលើគេហទំព័ររបស់ខ្លួន, PHE បាននិយាយថា “បច្ចុប្បន្ន មិនទាន់មានភស្តុតាងណាមួយបង្ហាញថា វីរុសបំប្លែងខ្លួននេះ បណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរឬកាត់បន្ថយប្រសិទ្ធភាពវ៉ាក់សាំងនោះទេ”។

PHE កំពុងធ្វើតេស្តនៅមន្ទីរពិសោធន៍ ដើម្បីយល់ឲ្យកាន់តែច្បាស់ អំពីផលប៉ះពាល់របស់វីរុសនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Metro

ចុចអាន៖ វីរុសបំប្លែងខ្លួនប្រភេទថ្មី មានប្រភពចេញពីប្រទេសក្បែរកម្ពុជា កំពុងរាលដាលនៅ អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម