ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ ចិនសន្យាផ្តល់ជំនួយកម្ចាត់កូវីដដល់អាស៊ានថែមទៀត
នៅថ្ងៃអង្គារ៍ ទី៨ ខែមិថុនានេះ ប្រទេសចិនបានសន្យាផ្តល់ជំនួយបន្ថែមទៀតដល់ប្រទេសអាស៊ីអាគ្នេយ៍ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនេះជាផ្នែកនៃការបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ដែលជាគូប្រជែងយុទ្ធសាស្ត្រនឹងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីគឺប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)១០ប្រទេសថា ចិនបានផ្តល់វ៉ាក់សាំងការពារកូវីដ-១៩ចំនួន១០០លានដូសរួចហើយដល់ប្រទេសអាស៊ាន បូករួមទាំងសម្ភារៈវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេសនានា។

លោក Wang បានប្រដូចទៅវិបត្តិសេដ្ឋកិច្ច ការផ្ទុះជំងឺហ្សាឆ្នាំ២០០៣ និងព្យុះស៊ូណាមិឆ្នាំ២០០៤ ដោយលើកឡើងថា អ្នកទាំងអស់បានប្រឈមនឹងសកម្មភាពជាក់ស្តែងដែលកំពុងកើនឡើង និងទទួលអារម្មណ៍ពីការយកចិត្តទុកដាក់ក្នុងនាមជាប្រទេសជិតខាង។
លោក Wang បានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិនលើកទី៣០ថា ៖«នៅក្នុងដំណើរការនៃការរួមគ្នាប្រយុទ្ធនឹងឧបសគ្គ យើងមានមិត្តភាពស៊ីជម្រៅ យកចិត្តទុកដាក់គ្នា និងផលប្រយោជន៍រួម»។
លោក Wang បន្តថា ភាគទាំងអស់គួរតែស្វែងរកការបង្កើតក្រុមជំនាញដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងកាត់ដំណើរការវ៉ាក់សាំង ចាប់ផ្តើមពីការស្រាវជ្រាវរហូតដល់ការប្រើប្រាស់ ធ្វើការបង្កើតផលិតកម្ម ព្រមទាំងជាមជ្ឈមណ្ឌលចែកចាយដើម្បីជួយធ្វើឲ្យវ៉ាក់សាំងមានតម្លៃសមរម្យ និងអាចចូលប្រើប្រាស់បាននៅក្នុងតំបន់។

លោកបានបន្ថែមថា ប្រទេសចិននឹងអនុវត្តជាបន្ទាន់នូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈអាស៊ាន-ចិន បន្តគាំទ្រសម្ភារៈបំរ៉ុងវេជ្ជសាស្ត្រអាសន្នអាស៊ាន និងពង្រឹងការកសាងសមត្ថភាពសុខភាពសាធារណៈក្នុងតំបន់។
«ចិននឹងធ្វើការជាមួយអាស៊ានដើម្បីកម្ចាត់ជំងឺកូវីដ-១៩កំពុងរាតត្បាតឲ្យបានលឿនតាមតែអាចទៅរួច»។ លោក Wang បានបញ្ជាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


