ព័ត៌មានអន្ដរជាតិ
បំផ្លាញវ៉ាក់សាំង៥០០ដូស អតីតឱសថការីអាមេរិកម្នាក់ត្រូវជាប់ពន្ធនាគារ៣ឆ្នាំ
អតីតឱសថការីម្នាក់នៅក្នុងរដ្ឋ Wisconsin ដែលបានបំផ្លាញវ៉ាក់សាំងកូវីដចំនួន៥០០ដូសដោយចេតនា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំកាលពីថ្ងៃពុធទី៩ខែមិថុនា។

លោក Steven Brandenburg អាយុ៤៦ឆ្នាំ បានសារភាពទោសកំហុសកាលពីខែកុម្ភៈចំពោះការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឲ្យខូច ផលិតផលអ្នកប្រើប្រាស់។
គាត់បានសារភាពថា គាត់មានចេតនាដកវ៉ាក់សាំង Moderna ចេញពីទូទឹកកក រយៈពេលច្រើនម៉ោងនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Aurora ក្នុងទីក្រុង Grafton ភាគខាងជើងទីក្រុង Milwaukee។

នៅក្នុងសេចក្តីថ្លែងការណ៍មួយមុនពេលទទួលការកាត់ទោស លោក Brandenburg បាននិយាយថា គាត់មានអារម្មណ៍អាម៉ាស់ណាស់ ហើយទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។
លោក Brandenburg បានឲ្យដឹងថា ហេតុផលដែលគាត់បំផ្លាញវ៉ាក់សាំងទាំងនោះ ពីព្រោះគាត់ជឿជាក់ថា វ៉ាក់សាំងអាចនឹងផ្លាស់ប្តូរ DNA របស់មនុស្ស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អង្គការ មួយ នឹង ចំណាយ ១.៣ ប៊ីលាន ដុល្លារ ជួយ វ៉ាក់សាំង ដល់អាហ្វ្រិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


