ព័ត៌មានអន្ដរជាតិ
ទស្សនាបណ្ដុំរូបភាពស្អាតៗ ពិធីបុណ្យអុំទូកនាគ ដែលកំពុងប្រារព្ធនៅទូទាំងប្រទេស ចិន
សកម្មភាពផ្សេងៗ កំពុងត្រូវបានធ្វើឡើងនៅទូទាំងប្រទេសចិន នៅពេលដែលប្រជាជនអបអរពិធីបុណ្យអុំទូកនាគ ឬពិធីបុណ្យ Duanwu ដែលជាពិធីដើម្បីរំឭកដល់មរណភាពរបស់កវី និងអ្នកនយោបាយជនជាតិចិន Qu Yuan (៣៤០ ដល់ ២៧៨ មុន គ.ស) ។

ការប្រណាំងទូកនាគ គឺជាទំនៀមទម្លាប់មួយ ដែលមានប្រជាប្រិយបំផុតនៅក្នុងពិធីបុណ្យនេះ ពោលវាមានអាយុកាល ២,០០០ ឆ្នាំមកហើយ ។ ការប្រណាំងទូកបានកើតឡើង នៅតាមទីក្រុងនានា រួមមានទីក្រុង Jiaxing ទីក្រុង Yueyang និងទីក្រុង Tianjin ជាដើម ខណៈអ្នកអុំទូកជិះក្នុងទូក ដែលមានក្បាល និងកន្ទុយនាគ ។

បច្ចុប្បន្នការប្រណាំងនេះ បានក្លាយជាព្រឹត្តិការណ៍កីឡាប្រចាំឆ្នាំ ដ៏រីករាយ និងរំភើប ហើយក៏បានទាក់ទាញអ្នកចូលរួមប្រកួត ពីក្នុង និងក្រៅប្រទេស ផងដែរ ។

ទន្ទឹមនឹងនេះ ប្រជាជនក៏បានប្រារព្ធពិធីបុណ្យប្រពៃណី ដោយធ្វើម្ហូបប្រពៃណីដូចជា នំចាំង ដែលត្រូវបានគេស្គាល់ជាភាសាចិនថា Zongzi ។ នំនេះត្រូវបានធ្វើពីអង្ករស្អិត ដែលដាក់ជាមួយស្នូរផ្សេងៗគ្នា ហើយរុំដោយស្លឹកឫស្សី ឬស្លឹកប្របុស ។

ចំណែក ការធ្វើម្សៅទឹកអប់ ក៏ជាទំនៀមទម្លាប់ដ៏ពេញនិយមមួយទៀតផងដែរ ។ ឱសថបុរាណចិនជាធម្មតា ត្រូវបានគេរុំដោយក្រណាត់ ហើយជួនកាលត្រូវបានគេប៉ាក់ជាមួយគំរូស្អាតៗ ហើយខ្សែពណ៌ បន្ទាប់មកត្រូវបានភ្ជាប់ទៅនឹងថង់តូចៗ ជារំយោលតុបតែង ។ តាមប្រពៃណី កុមារអាចពាក់វាដើម្បីរារាំងវិញ្ញាណអាក្រក់ និងសត្វល្អិត ជាដើម ។

គួរបញ្ជាក់ថា ពិធីបុណ្យអុំទូកនាគ ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី ៥ ខែទី ៥ តាមប្រតិទិនច័ន្ទគតិចិន ហើយវាត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំនេះ ៕





ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ស្ងាត់ៗ វ៉ាក់សាំងចាក់តែមួយដូសរបស់ ចិន ត្រូវប្រទេសមួយនៅអាមេរិកឡាទីនកំពុងអនុម័តប្រើប្រាស់
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


