ព័ត៌មានអន្ដរជាតិ
សូម្បីតែកូនប្រុសសេដ្ឋីឥណ្ឌា Ambani ក៏ធ្លាប់រងការសើចចំអក ដោយសារតែមានរូបរាងធាត់ជ្រុល
Anant Ambani កូនប្រុសពៅរបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani ធ្លាប់ប្រឈមមុខនឹងការលើសទម្ងន់ដល់ទៅ ២០៨ គីឡូក្រាម ហើយបានស្រកត្រឹមមួយរយៈពេលខ្លី ដោយសារតែត្រូវចូលរួមក្នុងពិធីមុនរៀបការរយៈពេល៣ ថ្ងៃ កាលពីដើមខែនេះប៉ុណ្ណោះ។
រាយការណ៍ដោយ Hindustan Times បានបញ្ចាក់ដែរថា ថ្នាំព្យាបាលជំងឺហឺតរ៉ាំរ៉ៃ បាននាំឲ្យមានការឡើងទម្ងន់យ៉ាងសំខាន់ដល់ Anant Ambani ក្នុងវ័យកុមារភាព ដែលបណ្តាលឲ្យមានការសើចចំអកពីមនុស្សជុំវិញខ្លួន។នៅពេលឈានដល់វ័យកំលោះ ទម្ងន់របស់គាត់បានឡើងស្រឺតៗ រហូតសម្រកលែងទាន់ចាប់ពីពេលនោះមក។

ក្នុងឆ្នាំ ២០១៤ កូនប្រុសពៅរបស់សេដ្ឋីឥណ្ឌាបានអនុវត្តការសម្រកទំងន់ដែលបានកំណត់ដោយជោគជ័យដល់ទៅ ១០០ គីឡូក្រាមក្នុងរយៈពេល១៨ ខែ ឲ្យនៅត្រឹមទម្ងន់ ១០៨ គីឡូក្រាមប៉ុណ្ណោះ។ នៅឆ្នាំ ២០១៦ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Vinod Channa លោក Anant Ambani បានស្រកទម្ងន់ដល់ទៅ ៨៨ គីឡូក្រាមបន្ថែមទៀត។
របបរបស់លោក Channa ពាក់ព័ន្ធនឹងរបបអាហារកាឡូរី ១,២០០-១,៥០០ ដោយផ្តោតលើជាតិស្ករទាប ជាតិខ្លាញ់ និងកាបូអ៊ីដ្រាត ប៉ុន្តែសម្បូរជាតិសរសៃ រួមជាមួយនឹងការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ៥-៦ ម៉ោង រួមទាំងយូហ្គា ការហ្វឹកហាត់ទម្ងន់ និងការដើរ ២១ គីឡូម៉ែត្រ។
លើសពីនេះទៀតនោះ លោកស្រី Nita Ambani ជាម្ដាយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្វើដំណើរសម្រកទម្ងន់របស់កូនប្រុស ដោយបើកចំហពិភាក្សាអំពីភាពធាត់របស់កូន ចូលរួមរបបអាហារថ្មី និងរបបហាត់ប្រាណ ដែលនាំឲ្យកូនប្រុស កាន់តែមានកំលាំងចិត្តក្នុងការសម្រក់ទំងន់ជាងមុន។
ទោះយ៉ាងណាក៏ដោយ ក្នុងឆ្នាំ ២០២០ រូបថតបង្ហាញថា Anant Ambani មានទម្ងន់ឡើងវិញ ដោយសារតែការរំខានពីជំងឺកូវីដ១៩ និងបញ្ហាប្រឈមក្នុងការគ្រប់គ្រងថ្នាំជំងឺហឺត។ ក្នុងពេលដែលរូបភាពកាលពីពេលថ្មីៗ នៅពិធីមង្គលការខែមីនា បានជំរុញឲ្យមានការពិភាក្សាលើទម្ងន់រាងកាយជាថ្មីម្ដងទៀតលើអ៉ិនធើណេត។

យ៉ាងណាមិញ ក្រុមគ្រូពេទ្យនៅក្នុងប្រទេសឥណ្ឌាជាច្រើន សុទ្ធតែអះអាងដូចៗគ្នាថាជំងឺហឺតដោយខ្លួនឯងមិនបណ្តាលឲ្យឡើងទម្ងន់ដោយផ្ទាល់ទេ។ កត្តាមួយចំនួនទាក់ទងនឹងជំងឺហឺត អាចរួមចំណែកដល់ការឡើងទម្ងន់ចំពោះបុគ្គលមួយចំនួន។ ជាពិសេស ថ្នាំ Corticosteroid ដែលជារឿយៗត្រូវបានចេញវេជ្ជបញ្ជាដើម្បីគ្រប់គ្រងរោគសញ្ញានៃជំងឺហឺត អាចនាំឲ្យមានការបង្កើនចំណង់អាហារ និងការរក្សាជាតិទឹក ដែលអាចបណ្តាលឲ្យឡើងទម្ងន់បានយ៉ាងរហ័សផងដែរ។
សូមរម្លឹកដែរថា កាលពីដើមឆ្នាំមុន នៅពេលដែលរូបភាពនៃការភ្ជាប់ពាក្យរបស់ពួកគេបានលេចចេញនៅលើអ៊ីនធឺណិត ពួកគេបានបំបែកការពិភាក្សាដ៏ធំមួយក្នុងចំណោមអ្នកលេងអ៊ីនធឺណិត អំពីការឡើងទម្ងន់ដ៏សំខាន់របស់ Anant Ambani រហូតបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយចាប់ពីពេលនោះមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភរិយាមហាសេដ្ឋី Ambani ជាស្ត្រីមានឥទ្ធិពលបំផុត ក្នុងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


