ព័ត៌មានអន្ដរជាតិ
មិនធម្មតា! ចិន ចាប់ផ្ដើមដំណើរការស្ថានីយវារីអគ្គិសនីផលិតថាមពលបាន ៣៨.៩ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ
ស្ថានីយវារីអគ្គិសនី Wudongde របស់ប្រទេសចិន ដែលជាស្ថានីយ៍ធំជាងគេទី ៧ របស់ពិភពលោក បានចាប់ផ្តើមដំណើរការកាលពីថ្ងៃពុធ ។
ជាមួយនឹងថាមពលដែលបានដំឡើងសរុប ១០.២ លានគីឡូវ៉ាត់ ស្ថានីយវារីអគ្គិសនី Wudongde គឺជាគម្រោងសំខាន់មួយ នៅក្នុងកម្មវិធីបញ្ជូនថាមពលអគ្គីសនី នៅភាគខាងកើតឆៀងខាងលិចរបស់ប្រទេសចិន ហើយវាស្ថិតនៅលើដងទន្លេ Jinsha ក្បែរព្រំដែនខេត្ត Yunnan និងខេត្ត Sichuan ។

ទន្ទឹមនោះ លោក Wang Jintao ប្រធានរោងចក្រអគ្គិសនី Wudongde ស្ថិតក្រោមក្រុមហ៊ុនសាជីវកម្មចិន Three Gorges បាននិយាយថា គិតត្រឹមថ្ងៃអង្គារ ស្ថានីយនេះបានផលិតអគ្គិសនី ២៤.៥ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលស្មើនឹងថាមពលធ្យូងថ្មស្តង់ដារប្រមាណ ៧.៦៨ លានតោន ។
ចំណែកលោក Yang Zongli ប្រធានមន្ទីរសំណង់ជាមួយសាជីវកម្មចិន Three Gorges បាននិយាយថា គម្រោងនេះនឹងរួមចំណែកដល់គោលដៅរបស់ប្រទេសចិន ក្នុងការបំភាយឧស្ម័នកាបូនឌីអុកស៊ីតខ្ពស់បំផុតនៅឆ្នាំ ២០៣០ និងសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៦០ ។

លោក Yang បានកត់សម្គាល់ថា ស្ថានីយវារីអគ្គិសនីនេះ នឹងជំរុញការអភិវឌ្ឍដែលមានគុណភាពខ្ពស់ នៃខ្សែក្រវាត់សេដ្ឋកិច្ចទន្លេ Yangtze និងសម្របសម្រួលក្នុងការអភិវឌ្ឍន៍តំបន់ ។
គួរបញ្ជាក់ថា ស្ថានីយនេះបានចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១៥ ហើយវាបានចាប់ផ្តើមផលិតអគ្គិសនីនៅចុងខែមិថុនា ឆ្នាំមុន ខណៈវាអាចផលិតថាមពលបានប្រហែល ៣៨.៩ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ