Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! WHO ប្រកាសបញ្ចប់រោគរាតត្បាតដ៏កាចសាហាវមួយនេះនៅប្រទេសហ្គីណេ

បានផុស

នៅ

ក្រសួងសុខាភិបាលនៃប្រទេសនៅតំបន់អាហ្វ្រិកខាងលិច និងអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការផ្ទុះជំងឺអេបូឡាដែលបានចាប់ផ្តើមនៅក្នុងប្រទេសហ្គីណេកាលពីខែកុម្ភៈ ដោយបានចម្លងមនុស្ស ១៦ នាក់ និងសម្លាប់មនុស្ស ១២ នាក់ ត្រូវបានប្រកាសបញ្ចប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផ្អែកលើមេរៀនដែលបានឆ្លងកាត់ការផ្ទុះឡើងនៃឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ និងតាមរយៈកិច្ចប្រឹងប្រែងឆ្លើយតបដែលមានការសម្របសម្រួលយ៉ាងឆាប់រហ័ស ប្រទេសហ្គីណេអាចគ្រប់គ្រងការផ្ទុះឡើង និងទប់ស្កាត់ការរីករាលដាលវីរុសនេះហួសព្រំដែនរបស់ខ្លួនទៅទៀត” ។

លោក Tedros បានបញ្ជាក់ថា អាជ្ញាធរសុខាភិបាលអាចធ្វើចលនាបានយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយការផ្ទុះឡើងនៃវីរុសនេះ បន្ទាប់ពីមេរៀនដែលបានរៀនពីការផ្ទុះឡើងមុនៗនៅប្រទេសហ្គីណេ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។

លោកសង្កត់ធ្ងន់ថា ការប្រកាសបញ្ចប់ជំងឺអេបូឡា ធ្វើឡើង ក្រោយកាលពីខែកុម្ភៈ ប្រទេសហ្គីណេបានបើកដំណើរការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដើម្បីពន្លឿន និងបញ្ឈប់ការរីករាលដាលនៃជំងឺនេះ ។

អេបូឡា គឺជាជំងឺដ៏កាចសាហាវ និងមានអត្រាឆ្លងលឿន ហើយវាបណ្តាលឲ្យមានរោគសញ្ញាជាច្រើនរួមមានគ្រុនក្តៅ ក្អួត រាគរូស ឈឺសាច់ដុំ និងខ្សោយខ្លាំង ហើយក្នុងករណីភាគច្រើនមានការហូរឈាមខាងក្នុង និងខាងក្រៅខ្លួន ។

គួរបញ្ជាក់ថា ការផ្ទុះជំងឺអេបូឡានៅអាហ្វ្រិកខាងលិចកាលពីឆ្នាំ ២០១៤-២០១៦ បានសម្លាប់មនុស្សជាង ១១,៣០០ នាក់ និងមានអ្នកឆ្លងជាង ២៨,៦០០ ករណី ដោយភាគច្រើននៅប្រទេសហ្គីណេ សៀរ៉ាឡេអូន និងលីបេរីយ៉ា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ផ្ទុះជំងឺ អេបូឡា ថ្មីកំពុងអុកឡុកនៅប្រទេសហ្គីណេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម