Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពជើងទឹកអាមេរិក បំផ្ទុះគ្រាប់បែកជិត២០តោន ធ្វើតេស្តនាវាផ្ទុកយន្តហោះថ្មី រញ្ជួយមហាសមុទ្រអាត្លង់ទិក (មានវីដេអូ)

បានផុស

នៅ

កងទ័ពជើងទឹកអាមេរិក បានបំផ្ទុះនាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ខ្លួន ជាមួយគ្រាប់បែកជិត២០តោន នៅក្នុងមហាសមុទ្រអាត្លង់ទិក កាលពីថ្ងៃសៅរ៍ ដើម្បីពិនិត្យមើលថាតើនាវានេះ នឹងមានដំណើរការបែបណា ក្នុងស្ថានភាពប្រយុទ្ធលើសមរភូមិ។ នេះបើយោងតាមរូបភាពដែលបញ្ចេញដោយ សេវាកម្មនិងក្រុមឃ្លាំមើលរញ្ជួយដីរបស់រដ្ឋាភិបាល។

USS Gerald R. Ford (CVN 78) Completes First Full Ship Shock Trial Event >  United States Navy > display-pressreleases

នាវា USS Gerald R. Ford (CVN-78) ត្រូវបានវាយប្រហារដោយគ្រាប់បែក នៅចម្ងាយប្រហែល១៦១គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររដ្ឋ Florida មុនម៉ោង៤រសៀលថ្ងៃសៅរ៍ (ម៉ោងនៅកម្ពុជា)។ យោងតាមក្រុមស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានចុះបញ្ជីការផ្ទុះនេះ ថាស្មើនឹងការរញ្ជួយដីកម្រិត ៣.៩ រ៉ិចទ័រ។

USS Gerald R. Ford (CVN 78) Completes First Full Ship Shock Trial Event >  United States Navy > display-pressreleases

សេវាកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “នាវាដឹកយន្តហោះថ្នាក់ទីមួយនេះ ត្រូវបានរចនាឡើងដោយប្រើវិធីសាស្រ្តគំរូ ការធ្វើតេស្ដនិងការវិភាគកុំព្យួទ័រដើម្បីធានាថា​​ នាវានេះរឹងមាំដើម្បីទប់ទល់នឹងលក្ខខណ្ឌនៃការប្រយុទ្ធ ហើយការសាកល្បងដ៏រន្ធត់ទាំងនេះ បានផ្តល់នូវទិន្នន័យដែលត្រូវបានប្រើដើម្បីបញ្ជាក់ភាពរឹងរបស់វា”។

បន្ទាប់ពីការធ្វើតេស្តនេះ នាវានឹងវិលត្រឡប់ចូលផែស្ងួតវិញ ដើម្បីឆ្លងកាត់ការធ្វើទំនើបកម្ម ការថែទាំនិងជួសជុលបន្ថែម៕

វីដេអូ

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC, USNI

ចុចអាន៖ នាវាដឹកយន្តហោះថ្មីរបស់ចិននឹងដើរដោយថាមពលនុយក្លេអ៊ែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម