ព័ត៌មានអន្ដរជាតិ
ប្រេស៊ីលស្លាប់ដោយកូវីដជាងកន្លះលាននាក់ហើយ តែអ្នកជំនាញព្រមានកាន់តែអាក្រក់
តួលេខមរណភាពដោយកូវីដ-១៩នៅប្រទេសប្រេស៊ីលបានកើនឡើងដល់ជាង៥០ម៉ឺននាក់ហើយគិតត្រឹមថ្ងៃសៅរ៍ ខណៈអ្នកជំនាញសុខភាពបានព្រមានថា ប្រទេសដែលធ្ងន់ធ្ងរបំផុតលំដាប់ទី២ក្នុងលោកនេះប្រហែលជាកាន់តែអាក្រក់ខ្លាំងទៀត ដោយសាការពន្យាពេលការចាក់វ៉ាក់សាំង។
គិតត្រឹមចុងសប្តាហ៍កន្លងទៅនេះ ប្រេស៊ីលទើបចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់ប្រជាជនរបស់ខ្លួនពេញលេញបានត្រឹមតែ១១%ប៉ុណ្ណោះ ហើយអ្នកឯកទេសជំងឺឆ្លងបានព្រមានថា ជាមួយនឹងការមកដល់រដូវត្រជាក់ និងវីរបុសបំប្លែងខ្លួនកំពុងរាតត្បាត ចំនួនមរណភាពនឹងកាន់តែឡើងខ្ពស់ ប្រសិនបើការចាក់វ៉ា់ក់សាំងយឹតយាវ។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលប្រេស៊ីលកាលពីថ្ងៃសៅរ៍បង្ហាញថា ប្រេស៊ីលមានអ្នកស្លាប់ដោយកូវីដ-១៩សរុបដែលត្រូវបានបញ្ជាក់គឺ ៥០០៨០០នាក់ និងករណីឆ្លងសរុបមាន ១៧ ៨៨៣ ៧៥៩នាក់។ វាបានក្លាយជាតួលេខស្លាប់ច្រើនបំផុតក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ហើយកាលពីសប្តាហ៍មុនមានអ្នកស្លាប់ជាមធ្យមក្នុងមួយថ្ងៃចំនួន២០០០នាក់។
កូវីដ-១៩នៅតែបន្តវាយប្រហារបណ្តាប្រទេសនៅក្នុងតំបន់ដែលបើតាមអង្គការសុខភាពអាមេរិក Pan (PAHO) បានរាយការណ៍ថា ករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១.១លាននាក់ និងមរណភាព៣១០០០នាក់បានកើតមាននៅអាមេរិកខាងជើង និងខាងត្បួងកាលពីសប្តាហ៍មុន។ PAHO បានកត់សំគាល់ថា ការកើនឡើងខ្លាំងគឺនៅរដ្ឋ៦របស់ប្រទេសម៉ិកស៊ិក ប្រទេសបេលីហ្សេ ហ្គាតេម៉ាឡា ប៉ាណាម៉ា និងកន្លែងមួយចំនួននៅការ៉ាប៊ីន។

អ្នកជំនាញសុខភាពបានឃើញពីតួលេខនៅប្រទេសប្រេស៊ីលគឺខ្ពស់ជាងគេបំផុតនៅអាមេរិកឡាទីន ដែលហក់ឡើងខ្ពស់ខ្លាំង។
អតីតប្រធាននិយតករសុខភាពប្រេស៊ីល Anvisa ដែលព្យាករពីកំណើននៃការស្លាប់ជិតមកដល់ លោក Gonzalo Vecina មានប្រសាសន៍ថា ៖«ខ្ញុំគិតថា យើងនឹងឈានទៅដល់ការស្លាប់៧សែន ទៅ៨សែននាក់ មុនពេលយើងឃើញពីប្រសិទ្ធភាពវ៉ាក់សាំង»។

«យើងកំពុងប្រឈមនឹងការមកដល់វីរុសបំប្លែងខ្លួនថ្មីទាំងនោះ ហើយវីរុសបំប្លែងខ្លួនឥណ្ឌាក៏នឹងធ្វើឲ្យយើងជួបបញ្ហាប្រឈមដែរ»។ លោកបានបញ្ជាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ cnbc
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


