Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងមូស្គូ កំពុងរងគ្រោះធ្ងន់ធ្ងរពីរលកកម្ដៅមិនធ្លាប់មាន និងផ្ទុះកូវីដឡើងវិញ

បានផុស

នៅ

ទីក្រុងមូស្គូរបស់ប្រទេសរុស្ស៊ីកំពុងរងការវាយប្រហារដោយរលកកម្ដៅមិនធ្លាប់មានជាកំណត់ត្រា និងការកើនឡើងជាថ្មីនៃជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីអាកាសធាតុបាននិយាយថា ក្ដៅបានឡើងដល់ ៣៤.៨ អង្សាសេនៅទីក្រុងមូស្គូកាលពីថ្ងៃពុធ ដែលជាសីតុណ្ហភាពខ្ពស់បំផុតក្នុងខែមិថុនា និងក្នុងរយៈពេល ១២០ ឆ្នាំ ។

ទន្ទឹមនោះ កុមារត្រូវបានគេមើលឃើញថា កំពុងព្យាយាមទៅរកកន្លែងត្រជាក់ និងប្រភពទឹកនៅក្នុងឧទ្យានមួយកន្លែងនៅកណ្តាលទីក្រុង ។

ស្ត្រីម្នាក់បាននិយាយថា កម្ដៅនៅគ្រប់ទីកន្លែងមិនអាចទ្រាំទ្របានទេ ដូច្នេះនាងបានមករកប្រភពទឹកដើម្បីធ្វើឲ្យត្រជាក់ ។

ស្របពេលជាមួយគ្នានេះ មន្រ្តីទីក្រុងបានរាយការណ៍អំពីករណីថ្មី នៃជំងឺកូវីដ ១៩ ចំនួន ៨,៦០០ ករណីកាលពីថ្ងៃព្រហស្បតិ៍ ។ ក្រុមមន្ត្រីក៏បាននិយាយផងដែរថា ក៏មានមនុស្សស្លាប់ដោយសារកូវីដចំនួន ៩២ នាក់ផងដែរ ហើយវាជាកំណត់ត្រាស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ។

ក្រុមមន្រ្តីបានបញ្ជាក់ថា វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” បច្ចុប្បន្នទទួលខុសត្រូវចំពោះករណីឆ្លងថ្មី នៅរុស្ស៊ីប្រហែល ៩០ ភាគរយ ។

បន្ថែមពីនេះ អាជ្ញាធរសុខាភិបាលរុស្ស៊ីនិយាយថា អាកាសធាតុក្តៅមិនមែនជាលេសសម្រាប់ការមិនពាក់ម៉ាសនោះទេ ខណៈកន្លងមកមានមនុស្សតិចតួចប៉ុណ្ណោះនៅទីក្រុងមូស្គូ ដែលពាក់ម៉ាស ដោយសារតែកម្តៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៥ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២០ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២២ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម