ព័ត៌មានអន្ដរជាតិ
លោក ពូទីន ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី
គណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិម (CEC) របស់រុស្ស៊ី បានប្រកាសថា លោក វ្ល៉ាឌីមៀរ ពូទីន នឹងឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះយ៉ាងភ្លូកទឹកភ្លូកដីបំផុត ជាមួយសំឡេងឆ្នោតជិត៩០%។

យោងតាមសេចក្តីប្រកាសរបស់ CEC ដែលផ្សាយបន្តដោយសារព័ត៌មាន RT, សន្លឹកឆ្នោតជាង៨០% ទៅហើយ ត្រូវបានរាប់គិតត្រឹមថ្ងៃចន្ទទី១៨ខែមីនា ខណៈលោក ពូទីន កំពុងនាំមុខការប្រកួតជាមួយសំឡេង ៨៧.១៥%។
ទន្ទឹមនោះ គូប្រជែងរបស់គាត់មកពីគណបក្សកុម្មុយនិស្តគឺលោក Nikolay Kharitonov ត្រូវបានគេរំពឹងថា នឹងឈរនៅលេខពីរជាមួយសំឡេង ៤.២% បន្ទាប់មកគឺលោក Vladislav Davankov នៃគណបក្សប្រជាជនថ្មី (៤%) និងលោក Leonid Slutsky នៃគណបក្សប្រជាធិបតេយ្យសេរី (៣.២%)។

លើសពីនេះ បើយោងតាមទិន្នន័យពី CEC, ការបោះឆ្នោតឆ្នាំនេះ គឺបានបំបែកកំណត់ត្រាចំនួនអ្នកចេញទៅបោះឆ្នោតខ្ពស់ជាប្រវត្តិសាស្ត្រ ពោលគឺឈានដល់ ៧៤%។
ដោយឡែក ដំណើរការរាប់សន្លឹកឆ្នោត ក៏បានបញ្ចប់រួចទៅហើយដែរនៅក្នុងតំបន់រុស្ស៊ីមួយចំនួន ជាក់ស្តែងនៅតំបន់ថ្មីចំនួនពីរដែលពលរដ្ឋរុស្ស៊ី បានបោះឆ្នោតជាលើកដំបូង គឺនៅសាធារណរដ្ឋប្រជាមានិត Lugansk លោក ពូទីន ទទួលបានសំឡេងគាំទ្រ ៩៤.១២% និងនៅសាធារណរដ្ឋប្រជាមានិត Donetsk ទទួលបាន៩៥%។

នៅពេលលទ្ធផលចេញមក លោកពូទីន បានថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត ហើយនិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីស្នាក់ការបក្សជិតវិមានក្រឹមឡាំងថា “ផែនការទាំងអស់ដែលយើងបង្កើតឡើង ដើម្បីអភិវឌ្ឍប្រទេសរុស្ស៊ី នឹងពិតជាត្រូវបានអនុវត្ត ហើយគោលដៅនឹងសម្រេចបាន។ យើងបង្កើតផែនការដ៏អស្ចារ្យ ហើយនឹងធ្វើគ្រប់យ៉ាងដើម្បីអនុវត្ត”។
លោកបន្តថា បញ្ហាប្រឈមសំខាន់ៗនៃអាណត្តិរយៈពេលប្រាំមួយឆ្នាំបន្ទាប់របស់គាត់ គឺការសម្រេចឲ្យបាននូវគោលដៅនៃប្រតិបត្តិការពិសេសនៅអ៊ុយក្រែន និងការពង្រឹងសមត្ថភាពការពារជាតិ និងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ហើយពាក់ព័ន្ធនឹងជម្លោះយោធារវាងរុស្ស៊ីជាមួយណាតូ លោកក៏ព្រមានដែរថា គ្រប់យ៉ាងគឺអាចកើតឡើងក្នុងពិភពលោកសម័យទំនើប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កើតការវាយប្រហារនិងផ្ទុះបាតុកម្ម នៅថ្ងៃបោះឆ្នោតរុស្ស៊ី
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


