ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងអាចផ្ទុះកូវីដអាក្រក់ប៉ះពាល់ដល់ប្រទេសជាតិធ្ងន់ធ្ងរ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា បរាជ័យក្នុងការទប់ស្កាត់កូវីដ-១៩បានបណ្តាលឲ្យកើតមាន«វិបត្តិដ៏ធ្ងន់ធ្ងរ»ប៉ះពាល់សុវត្ថិភាពប្រទេសជាតិ និងប្រជាជន។
នៅក្នុងការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃពុធដែលមិនបានបញ្ជាក់លំអិតពីអ្វីដែលបានកើតឡើងថា មេដឹកនាំរូបនេះបានរិះគន់មន្ត្រីគណបក្សកាន់អំណាចរបស់លោកដែលមានការធ្វេសប្រហែសពីតួនាទីរបស់ខ្លួន។
លោក គីម ត្រូវបានគេចាប់អារម្មណ៍នៅពេលបង្ហាញខ្លួនក្នុងកិច្ចប្រជុំនយោបាយនៃគណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃអង្គារ៍។

យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានលើកឡើងថា KCNA បានផ្សាយថា ៖«ដោយធ្វេសប្រហែសលើការសម្រេចចិត្តដ៏សំខាន់របស់គណបក្សក្នុងការប្រយុទ្ធប្រឆាំងមេរោគឆ្លងដែលជាភាពអាសន្នប្រទេសជាតិក្នុងការត្រៀមខ្លួនសម្រាប់វិបត្តិសុខភាពសកល មន្ត្រីដែលទទួលបន្ទុកបង្កឲ្យមានឧបទ្ទវហេតុអាក្រក់ដែលនាំឲ្យកើតមានវិបត្តិដ៏ធំចំពោះសុវត្ថិភាពប្រទេសជាតិ និងប្រជាជន»។
ប្រទេសកូរ៉េខាងជើងបានដាក់វិធានការទប់ស្កាត់យ៉ាងតឹងតែងនៅតាមព្រំដែន និងមិនមានសេចក្តីរាយការណ៍ណាមួយពីករណីឆ្លងកូវីដ-១៩ឡើយ ប៉ុន្តែមន្ត្រីកូរ៉េខាងត្បូង និងអាមេរិកបានបង្ហាញការសង្ស័យពាក់ព័ន្ធនឹងករណីនេះ។
ប្រទេសនេះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមួយនៅក្នុងប្រវត្តិសាស្ត្រ៧៣ឆ្នាំរបស់ខ្លួនចំពេលដែលកង្វះអាហារ និងឱសថ ហើយបានព្រមានពីភាពអត់ការងារធ្វើ និងអត់ផ្ទះសម្បែងកំពុងកើនឡើង។
សេដ្ឋកិច្ចរបស់កូរ៉េខាងជើងត្រូវបានបំផ្លិចបំផ្លាញដោយការរឹតបន្តឹងព្រំដែនជាងមួយឆ្នាំមកហើយដោយភ័យខ្លាចកូវីដ-១៩ គ្រោះមហន្តរាយទឹកជំនន់ និងទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិដែលត្រូវបានដាក់ដោយសារកម្មវិធីអាវុធមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


