ព័ត៌មានអន្ដរជាតិ
លោក ស៊ី៖ បរទេសណាដែលគាបសង្កត់ចិន ប្រៀបបានដូចយកខ្លួនទៅបុកជាមួយ ជញ្ជាំងដែកថែបដ៏រឹងមាំ
លោកស៊ីជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាជនចិន នឹងមិនអនុញ្ញាតឲ្យកម្លាំងបរទេសណាមួយ ធ្វើបាប គាបសង្កត់ឬបង្ក្រាបពួកយើងឡើយ។
លោក ស៊ី ដែលក៏ជាប្រធានាធិបតីចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមផងដែរនោះ បានថ្លែងនៅក្នុងពិធីប្រារព្ធខួប១០០ឆ្នាំនៃការបង្កើត CPC ថា “អ្នកណាដែលប៉ុនប៉ងធ្វើដូច្នេះ ប្រៀបបានដូចជាយកខ្លួនទៅបុកជាមួយ ជញ្ជាំងដែកថែបដ៏រឹងមាំដែលបង្កើតឡើងដោយប្រជាជនចិនជាង ១.៤ ពាន់លាននាក់”។
លោក ស៊ី និយាយថា “យើងមិនដែលធ្វើបាប គាបសង្កត់ឬដាក់គំនាបលើប្រជាជននៃប្រទេសណាមួយឡើយ ហើយយើងក៏មិនធ្វើដែរ”។
លោកស៊ីបន្តថា ប្រទេសចិនតែងតែធ្វើការដើម្បីការពារសន្តិភាពពិភពលោក រួមចំណែកដល់ការអភិវឌ្ឍសកលលោកនិងរក្សាសណ្តាប់ធ្នាប់អន្តរជាតិ។
លោកក៏បានអំពាវនាវ ឲ្យមានខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីលើកកម្ពស់ការកសាងសហគមន៍មនុស្សជាមួយនឹងអនាគតរួមគ្នាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ចិន ប្រារព្ធខួប ១០០ ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនិស្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


