ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ចេញអនុសាសន៍ដ៏ខ្លាំងក្លាពីប្រសិទ្ធភាពវ៉ាក់សាំងកូវីដលាយចម្រុះគ្នា
ប្រទេសអាល្លឺម៉ង់បានចេញនូវអ្វីដែលជាអនុសាសន៍ដ៏ខ្លាំងក្លាបំផុតទៅគ្រប់ទីកន្លែងសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩លាយចម្រុះគ្នាលើមូលដ្ឋានប្រសិទ្ធភាព។
គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីការចាក់ថ្នាំបង្ការ (STIKO)របស់អាល្លឺម៉ង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មនុស្សដែលចាក់វ៉ាក់សាំង AstraZeneca ដូសទី១ គួរចាក់វ៉ាក់សាំង mRNA ដូសទី២ ដោយមិនគិតពីអាយុឡើយ។
ប្រការនេះបានធ្វើឲ្យអាល្លឺម៉ង់ក្លាយជាប្រទេសមួយដែលបានចេញអនុសាសន៍ដ៏ខ្លាំងក្លាថា មនុស្សដែលចាក់វ៉ាក់សាំង AstraZeneca ដូសទី១ រួចហើយចាក់ដូសទី២ គឺវ៉ាក់សាំង Pfizer-BioNTech ឬ Moderna ក៏បានដែរ។

ជាសក្ខីភាព អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ជាអ្នកនាំមុខគេក្នុងការវ៉ាក់សាំងលាយចម្រុះនេះគឺលោកស្រីបានចាក់វ៉ាក់សាំង Moderna ដូសទី២នៅខែមិថុនា បន្ទាប់ពីចាក់វ៉ាក់សាំង AstraZeneca ដូសទី១។
គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីការចាក់ថ្នាំបង្ការបាននិយាយថា លទ្ធផលការសិក្សាថ្មីៗនេះបង្ហាញថា ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំបានដំណើរការ បន្ទាប់ពីការចាក់វ៉ាក់សាំងលាយចម្រុះគ្នាគឺពិតជាល្អប្រសើរខ្លាំង។
វ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA គឺ Pfizer-BioNTech និង Moderna បច្ចុប្បន្ននេះត្រូវបានអនុម័តដោយទីភ្នាក់ងារឱសថអឺរ៉ុប (EMA)។
គណៈកម្មាធិការប្រឹក្សាជាតិស្តីពីថ្នាំបង្ការប្រទេសកាណាដាបានធ្វើអនុសាសន៍ខ្សោយកាលពីថ្ងៃទី១៧ខែមិថុនា នៅពេលពួកគាត់និយាយថា វ៉ាក់សាំង mRNA ឥឡូវនេះពេញចិត្តចំពោះការចាក់ដូសទី២សម្រាប់អ្នកដែលបានចាក់ AstraZeneca/COVISHIELD ដូសទី១។
ការឆ្លើយតបភាពស៊ាំកាន់តែល្អប្រសើរ
គណៈកម្មាធិការកាណាដាបាននិយាយថា ខ្លួនបានកំពុងធ្វើអនុសាសន៍ដោយផ្អែកលើភស្តុតាងលេចធ្លោនៃប្រតិកម្មភាពស៊ាំដែលមានសក្តានុពលល្អជាងពីកាលវិភាគនៃការចាក់វ៉ាក់សាំងចម្រុះនេះ។

ការសិក្សាមួយត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford និងបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែមិថុនារកឃើញថា ការចាក់ដូសជំនួសវ៉ាក់សាំង AstraZeneca និង Pfizer-BioNTech បង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំងប្រឆាំងនឹងកូវីដ-១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យ Oxford មួយបានរកឃើញថា កាលវិភាគចាក់លាយចម្រុះគ្នា (ចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី២ បន្ទាប់ពីចាក់ AstraZeneca ដូសទី១ និងចាក់ AstraZeneca ដូសទី២ បន្ទាប់ពី Pfizer-BioNTech ដូសទី១) បានបង្កើនការប្រមូលផ្តុំនៃអង្គទីគ័រខ្ពស់ប្រឆាំងកូវីដ-១៩តាមរយៈប្រូតេអ៊ីន IgG នៅពេលដូសទាំងពីរចាក់ចន្លោះគ្នា៤សប្តាហ៍។
EMA បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ទោះជាពួកគាត់មិនស្ថិតលើគោលជំហរដើម្បីធ្វើអនុសាសន៍ជាក់លាក់ស្តីពីការប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩លាយចម្រុះគ្នា ក៏មានមូលដ្ឋានវិទ្យាសាស្រ្តរឹងមាំ នៅពីក្រោយវិធីសាស្រ្តនេះ។
សេចក្តីណែនាំថ្មីរបស់អាល្លឺម៉ង់បានកើតមានឡើង នៅពេលអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា អឺរ៉ុបនឹងប្រឈមរលកថ្មីនៅខែសីហាខាងមុខដោយសារតែការបន្ធូរបន្ថយនៃវិធានការរឹតបន្តឹង ការរាលដាលឆ្លងវីរុសបំប្លែងខ្លួននៅតែបន្តមាន និងការចាក់វ៉ាក់សាំងនៅកម្រិតទាប៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


