ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា ពិភពលោកកំពុងស្ថិតក្នុង ពេលវេលាគ្រោះថ្នាក់បំផុត
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ពិភពលោកកំពុងស្ថិតក្នុង “ពេលវេលាគ្រោះថ្នាក់បំផុត” ដោយសារជំងឺរាតត្បាតកូវីដ-១៩ ស្របពេលវីរុសបំប្លែងខ្លួនឆ្លងសាហាវ Delta ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន៩៨ហើយ។

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានថ្លែងកាលពីថ្ងៃសុក្រទី២ខែកក្កដាថា វីរុសដែលត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា គឺមានគ្រោះថ្នាក់ដោយសារតែវាបន្តវិវត្ត និងបំប្លែងខ្លួន។
ដូច្នេះ វាទាមទារឲ្យមានការវាយតម្លៃឲ្យបានខ្ជាប់ខ្ជួន និងការថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្ន នៃការឆ្លើយតបសុខភាពសាធារណៈ។
លោកបានលើកឡើងថា “វីរុសបំប្លែងខ្លួន Delta ត្រូវបានរកឃើញ នៅក្នុងប្រទេសយ៉ាងតិច ៩៨ ហើយកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប”។

រដ្ឋាភិបាលនៅជុំវិញពិភពលោក បានបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំងចំពោះ ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta ទោះបីជាពួកគេបន្ធូរបន្ថយបម្រាម និងបើកព្រំដែនរបស់ពួកគេឡើងវិញក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច ក៏ដោយ។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក បាននិយាយថា ជិត២៥ភាគរយនៃការឆ្លងថ្មីនៅអាមេរិក គឺជាវីរុសបំប្លែងខ្លួន Delta ពោលគឺកើនឡើងពី ៦ ភាគរយកាលពីដើមខែមុន។

ចំណែកសេវាសុខភាពសាធារណៈអង់គ្លេស បានរាយការណ៍ថា វីរុសបំប្លែងខ្លួន Delta គឺមានរហូតដល់ទៅ ៩៩ ភាគរយឯណោះក្នុងចំណោមការធ្វើតេស្តរកឃើញ ខណៈដែលមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអឺរ៉ុបបានព្រមានថា វីរុស Delta នឹងកើនឡើងដល់ ៩០ ភាគរយនៃករណីឆ្លងនៅក្នុងប្លុកនេះ ត្រឹមបំណាច់ខែក្រោយ។
វីរុស Delta ក៏កំពុងវាយលុកខ្លាំងទូទាំងទ្វីបអាស៊ីផងដែរ ដោយបណ្តាប្រទេសនានា រាប់ចាប់ពីអូស្រ្តាលីទៅដល់ម៉ាឡេស៊ី បានរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងនិងជំរុញឲ្យប្រទេសខ្លះ ដាក់វិធានការបិទខ្ទប់ឡើងវិញ និងពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ WHO ជំរុញឲ្យប្រើឧបករណ៍តេស្តរហ័សរកកូវីដក្នុងសាលារៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


