Connect with us

ព័ត៌មានអន្ដរជាតិ

ចិន អំពាវនាវឲ្យ UN ស៊ើបអង្កេត ការរំលោភសិទ្ធិមនុស្សរបស់កាណាដា លើជនជាតិដើមភាគតិច

បានផុស

នៅ

កាលពីថ្ងៃអង្គារ ប្រទេសចិន បានទទូចដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឲ្យយកចិត្តទុកដាក់លើការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ប្រទេសកាណាដា ចំពោះស្ត្រីនិងកុមារជនជាតិដើមភាគតិច។

លោក Jiang Duan រដ្ឋមន្រ្តីបេសកកម្មចិនប្រចាំ UN នៅទីក្រុងហ្សឺណែវ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាប្រចាំឆ្នាំ ស្តីពីសិទ្ធិរបស់ស្ត្រី នៃសម័យប្រជុំលើកទី ៤៧ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN។

លោក Jiang បានចង្អុលបង្ហាញថា របាយការណ៍ថ្មីៗ បានបង្ហាញពីផ្នូរដែលមិនមានស្លាកសម្គាល់ជាង ១,០០០ ផ្នូរដែលមានសពជាច្រើន នៅក្នុងអតីតសាលាសម្រាប់កុមារជនជាតិដើម ដោយភាគច្រើននៃពួកគេត្រូវបានគេរំលោភបំពាននិងរំលោភសេពសន្ថវៈ។ លោកបានបន្ថែមទៀតថា ប្រទេសកាណាដាក៏បានអនុវត្តការក្រៀវដោយបង្ខំ ទៅលើស្ត្រីនិងកុមារជនជាតិដើមភាគតិច មួយចំនួនធំផងដែរ។

លោក Jiang Duan រដ្ឋមន្រ្តីបេសកកម្មចិនប្រចាំ UN នៅទីក្រុងហ្សឺណែវ

លោក Jiang បន្តថា ប្រទេសចិន សូមទទូចឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បើកការស៊ើបអង្កេតឲ្យបានទូលំទូលាយនិងត្រឹមត្រូវ លើប្រទេសកាណាដា សម្រាប់គ្រប់ករណីដែលពាក់ព័ន្ធនឹងការធ្វើបាបស្ត្រីនិងកុមារជនជាតិដើម ហើយអ្នកទទួលខុសត្រូវទាំងអស់ គួរតែត្រូវបានផ្តន្ទាទោសតាមច្បាប់។ ការសុំទោសគឺមិនគ្រប់គ្រាន់ទេ ហើយកាណាដាត្រូវតែចាត់វិធានការជាក់ស្តែងដើម្បីកែកំហុសរបស់ខ្លួន។

ស្របពេលជាមួយគ្នានោះ ប្រទេសចិនក៏បានអំពាវនាវឲ្យកាណាដា ប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍និងឧក្រិដ្ឋកម្មស្អប់ខ្ពើម នៅក្នុងប្រទេសរបស់ខ្លួនផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Global Times

ចុចអាន៖ ឥណ្ឌា កោះហៅឯកអគ្គរាជទូត កាណាដា បន្ទាប់ពីលោក Trudeau លូកដៃក្នុងរឿងបាតុកម្មរបស់កសិករ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម